ព្រះត្រៃបិដក ភាគ ៤០
មិនឲ្យកើតឡើងបានក្ដី កាមច្ឆន្ទៈ ដែលកើតឡើងហើយ ក៏ឲ្យសាបសូន្យទៅក្តី ដូចអសុភនិមិត្តនេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គល ធ្វើទុកក្នុងចិត្ត នូវអសុភនិមិត្ត ដោយឧបាយត្រូវ កាមច្ឆន្ទៈ ដែលមិនទាន់កើតឡើង ក៏មិនកើត ឡើងផង កាមច្ឆន្ទៈ ដែលកើតឡើងហើយ ក៏សាបសូន្យទៅផង។
[១៨] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ ដែលញុំាងព្យាបាទមិនទាន់កើតឡើង មិនឲ្យកើតឡើងបានក្ដី ព្យាបាទ ដែលកើតឡើងហើយ ឲ្យសាបសូន្យទៅក្តី ដូចមេត្តាចេតោវិមុត្តិនេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គលធ្វើទុកក្នុងចិត្ត នូវមេត្តាចេតោវិមុត្តិ ដោយឧបាយត្រូវ ព្យាបាទ ដែលមិនទាន់កើតឡើង ក៏មិនកើតឡើងផង ព្យាបាទ ដែលកើតឡើងហើយ ក៏សាបសូន្យទៅផង។
[១៩] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ ដែលញុំាងថីនមិទ្ធៈមិនទាន់កើតឡើង មិនឲ្យកើតឡើងបានក្ដី ថីនមិទ្ធៈ ដែលកើតឡើងហើយ ឲ្យសាបសូន្យទៅក្តី ដូចអារម្ភធាតុ និក្កមធាតុ បរក្កមធាតុនេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គលមានព្យាយាម ប្រារព្ធហើយ ថីនមិទ្ធៈ ដែលមិនទាន់កើតឡើង ក៏មិនកើត ឡើងផង ថីនមិទ្ធៈ ដែលកើតឡើងហើយ ក៏សាបសូន្យទៅផង។
ID: 636852699558901951
ទៅកាន់ទំព័រ៖