ព្រះត្រៃបិដក ភាគ ៤០

 ​[​១៨៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​រំពឹងមើល​មិនឃើញ​ធម៌​ដទៃ​ ​សូម្បីតែ​ធម៌​មួយ​ ​ដែល​ ​ជាហេតុ​នាំ​ពួក​សត្វ​ ​ដែល​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​ឲ្យ​ទៅ​កើត​ក្នុង​សុគតិ​សួគ៌​ ​ទេវលោក​ ​ដូចយ៉ាង​សម្មាទិដ្ឋិ​នេះ​ឡើយ​ ​ភិក្ខុ​ទាំងឡាយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សត្វ​ ​ដែល​ប្រកបដោយ​សម្មាទិដ្ឋិ​ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​រមែង​កើត​ក្នុង​សុគតិ​សួគ៌​ ​ទេវលោក​។​
 [​១៨៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាយ​កម្ម​ណា​ក្តី​ ​ដែល​បុរស​បុគ្គល​ជា​មិច្ឆាទិដ្ឋិ​ ​បាន​បំពេញ​ ​បាន​សមាទាន​ ​កាន់​តាម​ទិដ្ឋិ​ហើយ​ ​វចីកម្ម​ណា​ក្តី​ ​ដែល​បុរស​បុគ្គល​ជា​មិច្ឆាទិដ្ឋិ​ ​បាន​បំពេញ​ ​បាន​សមាទាន​ ​កាន់​តាម​ទិដ្ឋិ​ហើយ​ ​មនោ​កម្ម​ណា​ក្តី​ ​ដែល​បុរស​បុគ្គល​ជា​មិច្ឆាទិដ្ឋិ​ ​បាន​បំពេញ​ ​បាន​សមាទាន​ ​កាន់​តាម​ទិដ្ឋិ​ហើយ​ ​ចេតនា​ណា​ក្តី​ ​សេចក្តី​ប្រាថ្នា​ណា​ក្តី​ ​សេចក្តី​ប្រណិធាន​ណា​ក្តី​ ​សង្ខារ​ទាំងឡាយ​ណា​ក្តី​ ​ធម៌​ទាំងអស់​នោះ​ ​សុទ្ធតែ​ប្រព្រឹត្តទៅ​ ​ដើម្បី​មិនជា​ទី​ប្រាថ្នា​ ​មិនជា​ទី​ត្រេកអរ​ ​មិនជា​ទីគាប់ចិត្ត​ ​មិនជា​ប្រយោជន៍​ ​ជា​ទុក្ខ​។​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះ​ទិដ្ឋិ​ជា​ធម្មជាតិ​ដ៏​លាមក​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូចជា​ពូជ​ស្តៅ​ក្តី​ ​ពូជ​ននោងព្រៃ​ក្តី​ ​ពូជ​ត្រសក់ក្អែក​ក្តី​ ​ដែល​បុគ្គល​ដាំ​ក្នុង​ដីសើម​ ​
ថយ | ទំព័រទី ៧២ | បន្ទាប់
ID: 636852719256138568
ទៅកាន់ទំព័រ៖