ព្រះត្រៃបិដក ភាគ ៤០

​តែង​ស្រូប​យក​រស​ដី​ណា​ក្តី​ ​ស្រូប​យក​រស​ទឹក​ណា​ក្តី​ ​រសជាតិ​ទាំងអស់​នោះ​ ​តែង​ប្រព្រឹត្តទៅ​ ​ដើម្បី​ល្វីង​ ​ហាង​មិន​ឆ្ងាញ់​។​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះ​ពូជ​ជា​របស់​មិនល្អ​ ​យ៉ាងណាមិញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាយ​កម្ម​ណា​ក្តី​ ​ដែល​បុរស​បុគ្គល​ជា​មិច្ឆាទិដ្ឋិ​ ​បាន​បំពេញ​ ​បាន​សមាទាន​កាន់​តាម​ទិដ្ឋិ​ហើយ​ ​វចីកម្ម​ណា​ក្តី​ ​ដែល​បុរស​បុគ្គល​ជា​មិច្ឆាទិដ្ឋិ​ ​បាន​បំពេញ​ ​បាន​សមាទាន​ ​កាន់​តាម​ទិដ្ឋិ​ហើយ​ ​មនោ​កម្ម​ណា​ក្តី​ ​ដែល​បុរស​បុគ្គល​ ​ជា​មិច្ឆាទិដ្ឋិ​ ​បាន​បំពេញ​ ​បាន​សមាទាន​ ​កាន់​តាម​ទិដ្ឋិ​ហើយ​ ​ចេតនា​ណា​ក្តី​ ​សេចក្តី​ប្រាថ្នា​ណា​ក្តី​ ​សេចក្តី​ប្រណិធាន​ណា​ក្តី​ ​សង្ខារ​ទាំងឡាយ​ណា​ក្តី​ ​ធម៌​ទាំងអស់​នោះ​ ​តែង​ប្រព្រឹត្តទៅ​ ​ដើម្បី​មិនជា​ទី​ប្រាថ្នា​ ​មិនជា​ទី​ត្រេកអរ​ ​មិនជា​ទី​ ​គាប់ចិត្ត​ ​មិនជា​ប្រយោជន៍​។​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះ​ទិដ្ឋិ​ ​ជា​ ​ធម្មជាតិ​អាក្រក់​ ​ក៏​យ៉ាងនោះ​ឯង​។​
 [​១៩០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាយ​កម្ម​ណា​ក្តី​ ​ដែល​បុរស​បុគ្គល​ជា​សម្មាទិដ្ឋិ​ ​បាន​បំពេញ​ ​បាន​សមាទាន​ ​កាន់​តាម​ទិដ្ឋិ​ហើយ​ ​វចីកម្ម​ណា​ក្តី​ ​ដែល​បុគ្គល​ ​ជា​សម្មាទិដ្ឋិ​ ​បាន​បំពេញ​ ​បាន​សមាទាន​ ​កាន់​តាម​ទិដ្ឋិ​ហើយ​ ​មនោ​កម្ម​ណា​ក្តី​ ​ដែល​បុរស​បុគ្គល​ ​ជា​សម្មាទិដ្ឋិ​ ​បាន​បំពេញ​ ​បាន​សមាទាន​ ​កាន់​តាម​ទិដ្ឋិ​ហើយ​ ​ចេតនា​ណា​ក្តី​ ​សេចក្តី​ប្រាថ្នា​ណា​ក្តី​ ​
ថយ | ទំព័រទី ៧៣ | បន្ទាប់
ID: 636852719460390251
ទៅកាន់ទំព័រ៖