ព្រះត្រៃបិដក ភាគ ៤០

​សេចក្តី​ប្រណិធាន​ ​ណា​ក្តី​ ​សង្ខារ​ទាំងឡាយ​ណា​ក្តី​ ​ធម៌​ទាំងអស់​នោះ​ ​តែង​ប្រព្រឹត្តទៅ​ ​ដើម្បី​ជាទី​ប្រាថ្នា​ ​ជាទី​ ​ត្រេកអរ​ ​ជាទី​គាប់ចិត្ត​ ​ជា​ប្រយោជន៍​ ​ជា​សុខ​។​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​ម្នាល​ភិក្ខុ​ទាំង​ ​ឡាយ​ ​ព្រោះ​ទិដ្ឋិ​ជា​ធម្មជាតិ​ចំរើន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូច​ពូជអំពៅ​ក្ដី​ ​ពូជស្រូវ​សាលី​ក្តី​ ​ពូជ​ចន្ទន៍​ក្តី​ ​ដែល​បុគ្គល​ដាំ​ក្នុង​ដីសើម​ ​តែង​ស្រូប​យក​រស​ដី​ណា​ក្តី​ ​ស្រូប​យក​រស​ទឹក​ណា​ក្តី​ ​រសជាតិ​ទាំងអស់​នោះ​ ​តែង​ប្រព្រឹត្តទៅ​ ​ដើម្បី​រសផ្អែម​ ​មិន​ច្រឡំ​ដោយ​រស​ឯទៀត​។​ ​ដំណើរ​ ​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះ​ពូជ​ជា​របស់​ចំរើន​ ​យ៉ាងណាមិញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាយ​កម្ម​ណា​ក្តី​ ​ដែល​បុរស​បុគ្គល​ ​ជា​សម្មាទិដ្ឋិ​ ​បាន​បំពេញ​ ​បាន​សមាទាន​ ​កាន់​តាម​ទិដ្ឋិ​ហើយ​ ​វចីកម្ម​ណា​ក្តី​ ​ដែល​បុរស​បុគ្គល​ ​ជា​សម្មាទិដ្ឋិ​ ​បាន​បំពេញ​ ​បាន​សមាទាន​ ​កាន់​តាម​ទិដ្ឋិ​ហើយ​ ​មនោ​កម្ម​ណា​ក្តី​ ​ដែល​បុរស​បុគ្គល​ ​ជា​សម្មាទិដ្ឋិ​ ​បាន​បំពេញ​ ​បាន​សមាទាន​ ​កាន់​តាម​ទិដ្ឋិ​ហើយ​ ​ចេតនា​ណា​ក្តី​ ​សេចក្តី​ប្រាថ្នា​ណា​ក្តី​ ​សេចក្តី​ប្រណិធាន​ណា​ក្តី​ ​សង្ខារ​ទាំងឡាយ​ណា​ក្តី​ ​ធម៌​ទាំងអស់​នោះ​ ​តែង​ប្រព្រឹត្តទៅ​ ​ដើម្បី​ជាទី​ប្រាថ្នា​ ​ជាទី​ត្រេកអរ​ ​ជាទី​គាប់ចិត្ត​ ​ជា​ប្រយោជន៍​ ​ជា​សុខ​។​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះ​ទិដ្ឋិ​ ​ជា​ធម្មជាតិ​ចំរើន​ ​ក៏​យ៉ាងនោះ​ដែរ​។​

​ចប់​ ​វគ្គ​ ​ទី២​។​

ថយ | ទំព័រទី ៧៤ | បន្ទាប់
ID: 636852719672792400
ទៅកាន់ទំព័រ៖