ព្រះត្រៃបិដក ភាគ ៤០

​ពួក​សត្វ​ ​ដែល​មិនបាន​ពិចារណា​ ​នូវ​សេចក្តី​អធិប្បាយ​ ​នៃ​បាលី​ ​ដែល​ខ្លួន​ចងចាំ​បាន​ហើយ​ ​ច្រើនជាង​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សត្វ​ ​ដែល​ដឹង​ច្បាស់​ ​នូវ​សេចក្តី​អធិប្បាយ​ ​ដឹង​ច្បាស់​នូវ​បាលី​ ​ហើយ​ប្រតិ​បតិ្ត​ធម៌​ ​ដ៏​សមគួរ​ដល់​ធម៌​ ​មាន​ប្រមាណ​តិច​ ​ពួក​សត្វ​ ​ដែល​ដឹង​ច្បាស់​ ​នូវ​សេចក្តី​អធិប្បាយ​ ​ដឹង​ច្បាស់​នូវ​បាលី​ ​ហើយ​មិន​ប្រតិ​បតិ្ត​ធម៌​ ​សមគួរ​ដល់​ធម៌​ ​ច្រើនជាង​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សត្វ​ដែល​សង្វេគ​ ​ក្នុង​ហេតុ​ដែល​គួរ​សង្វេគ​ ​មាន​ចំនួន​តិច​ ​ពួក​សត្វ​ ​ដែល​មិន​សង្វេគ​ ​ក្នុង​ហេតុ​ដែល​គួរ​សង្វេគ​ ​ច្រើនជាង​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សត្វ​ដែល​សង្វេគ​ ​ហើយ​ផ្គង​ព្យាយាម​ឡើង​ ​ដោយ​ការ​យកចិត្ត​ទុកដាក់​ ​មាន​ចំនួន​តិច​ ​ពួក​សត្វ​ដែល​សង្វេគ​ ​ហើយ​មិន​ផ្គង​ព្យាយាម​ឡើង​ ​ដោយ​ការ​យកចិត្ត​ទុកដាក់​ ​ច្រើនជាង​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សត្វ​ ​ដែល​ធ្វើ​ព្រះនិព្វាន​ ​ឲ្យ​ជា​អារម្មណ៍​ ​ហើយ​បាន​នូវ​សមាធិ​(​១​)​ ​បាន​នូវ​ឯកគ្គតា​ចិត្ត​ ​មាន​ចំនួន​តិច​ ​ពួក​សត្វ​ ​ដែល​ធ្វើ​ព្រះនិព្វាន​ ​ឲ្យ​ជា​អារម្មណ៍​ហើយ​ ​មិនបាន​នូវ​សមាធិ​ ​មិនបាន​នូវ​ឯកគ្គតា​ចិត្ត​ ​ច្រើនជាង​ ​ក៏​យ៉ាងនោះ​ដែរ​។​
​(​១​)​ ​មគ្គ​សមាធិ​ ​និង​ផល​សមាធិ​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ៨២ | បន្ទាប់
ID: 636852721803124248
ទៅកាន់ទំព័រ៖