ព្រះត្រៃបិដក ភាគ ៤០
ម្នាលភិក្ខុទាំងឡាយ ពួកសត្វ ដែលជាអ្នកបាន នូវបាយដ៏ប្រសើរ និងរសដ៏ប្រសើរ មានចំនួនតិច ពួកសត្វដែលជា អ្នកមិនបាននូវបាយដ៏ប្រសើរ និងរសដ៏ប្រសើរ តែងចិញ្ចឹមជីវិត ដោយការស្វែងរកផ្លែឈ្លើ មើមឈើ ដោយភត្ត ដែលគេនាំមក ដោយអម្បែង ច្រើនជាង ក៏យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វ ដែលជាអ្នកបាននូវអត្ថរស (ផល៤) ធម្មរស (មគ្គ៤) វិមុត្តិរស (ព្រះនិពា្វន) មានចំនួនតិច ពួកសត្វ ដែលជាអ្នកមិនបាន នូវអត្ថរស ធម្មរស វិមុត្តិរស មានចំនួនច្រើនជាង ក៏យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ភិក្ខុក្នុងសាសនានេះ គួរសិក្សាយ៉ាងនេះថា យើងទាំងឡាយ នឹងបាននូវអត្ថរស ធម្មរស វិមុត្តិរស។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គួរសិក្សាយ៉ាងនេះឯង។
[២០៦] ម្នាលភិក្ខុទាំងឡាយ ដូចអារាមគួរជាទីរីករាយ ព្រៃគួរជាទីរីករាយ ភូមិគួរ ជាទីរីករាយ ស្រះឈូកគួរជាទីរីករាយ ក្នុងជម្ពូទ្វីបនេះ មានចំនួនតិច ត្រង់ទីដែលទួល និង ទំនាបជង្ហុកស្ទឹង ទីមានដង្គត់ និងបន្លា ភ្នំរដិបរដុប ច្រើនជាង យ៉ាងណាមិញ។ ម្នាលភិក្ខុទាំង ឡាយ ពួកសត្វ ដែលច្យុតអំពីមនុស្សលោក កើតក្នុងមនុស្សលោកវិញ មានចំនួនតិច
ID: 636852722052558514
ទៅកាន់ទំព័រ៖