ព្រះត្រៃបិដក ភាគ ៤០
បសាទករធម្មាទិបាលិ
[២០៧] ម្នាលភិក្ខុទាំងឡាយ ភាពជាអ្នកប្រព្រឹត្តអារញ្ញិកធុតង្គ ភាពជាអ្នកប្រព្រឹត្ត បិណ្ឌបាតិកធុតង្គ ភាពជាអ្នកប្រព្រឹត្តបំសុកូលិកធុតង្គ ភាពជាអ្នកប្រព្រឹត្តតេចីវរិកធុតង្គ ភាពជាធម្មកថិក ភាពជាវិន័យធរ ភាពជាពហុស្សុត ភាពជាអ្នកមាំមួន
(១) ការបរិបូរណ៌ដោយអាកប្បកិរិយា ការដោយបរិបូណ៌ដោយបរិវារ ភាពជាអ្នកមានបរិវារច្រើន ភាពជាកុលបុត្ត ភាពជាអ្នកមានរូបល្អ ភាពជាអ្នកមានសំដីពីរោះ ភាពជាអ្នកប្រាថ្នាតិច ភាពជាអ្នកមានរោគតិច នេះជាលាភយ៉ាងឯក ជាងលាភទាំងឡាយ។
[២០៨] ម្នាលភិក្ខុទាំងឡាយ បើភិក្ខុចំរើនបឋមជ្ឈាន សូម្បីត្រឹមតែមួយផ្ទាត់ម្រាមដៃ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ តថាគតហៅថា មានឈានមិនបានលះបង់ ជាអ្នកធ្វើតាមពាក្យប្រដៅ របស់ព្រះសាស្តា ធ្វើតាមឱវាទ បរិភោគបិណ្ឌបាត របស់អ្នកស្រុក មិនឥតប្រយោជន៍ ចាំបាច់និយាយថ្វី ដល់ពួកភិក្ខុអ្នកធ្វើឈានឲ្យច្រើននោះ។
[២០៩] ម្នាលភិក្ខុទាំងឡាយ បើភិក្ខុចំរើនទុតិយជ្ឈាន សូម្បីត្រឹមតែមួយផ្ទាត់ម្រាមដៃ... ចំរើនតតិយជ្ឈាន... ចំរើនចតុត្ថជ្ឈាន... ចំរើនមេត្តាចេតោវិមុត្តិ... ចំរើនករុណាចេតោវិមុត្តិ... ចំរើនមុទិតាចេតោវិមុត្តិ... ចំរើនឧបេក្ខាចេតោវិមុត្តិ...
(១) គឺអ្នកបួសបានយូរ។ អដ្ឋកថា។
ID: 636852723179232957
ទៅកាន់ទំព័រ៖