ព្រះត្រៃបិដក ភាគ ៤០

​ចំរើន​ឥទ្ធិបាទ​ ​ប្រកបដោយ​វីរិយ​សមាធិ​ប្ប​ធាន​សង្ខារ​.​.​.​ ​ចំរើន​ឥទ្ធិបាទ​ ​ប្រកបដោយ​ចិត្ត​សមាធិ​ប្ប​ធាន​សង្ខារ​.​.​.​ ​ចំរើន​ឥទ្ធិបាទ​ ​ប្រកបដោយ​វីមំសា​សមាធិ​ប្ប​ធាន​សង្ខារ​.​.​.​ ​ចំរើន​សទ្ធិន្រ្ទិយ​.​.​.​ ​ចំ​រើ​នវីរិយិន្ទ្រិយ​.​.​.​ ​ចំ​រើ​ន​សតិ​ន្ទ្រិយ​.​.​.​ ​ចំរើន​សមាធិន្រ្ទិយ​.​.​.​ ​ចំរើន​បញ្ញិន្រ្ទិយ​.​.​.​ ​ចំរើន​សទ្ធា​ពល​.​.​.​ ​ចំរើន​វីរិយពល​.​.​.​ ​ចំរើន​សតិ​ពល​ ​.​.​.​ ​ចំរើន​សមាធិ​ពល​.​.​.​ ​ចំរើន​បញ្ញា​ពល​.​.​.​ ​ចំរើន​សតិ​សម្ពោ​ជ្ឈង្គ​.​.​.​ ​ចំរើន​ធម្ម​វិ​ចយ​សម្ពោ​ជ្ឈង្គ​…​ ​ចំរើន​វីរិយ​សម្ពោ​ជ្ឈង្គ​.​.​.​ ​ចំរើន​បី​តិ​សម្ពោ​ជ្ឈង្គ​.​.​.​ ​ចំ​រើ​នប​ស្ស​ទ្ធិ​សម្ពោ​ជ្ឈង្គ​.​.​.​ ​ចំរើន​សមា​ធិ​សម្ពោ​ជ្ឈង្គ​.​.​.​ ​ចំរើន​ឧបេក្ខា​សម្ពោ​ជ្ឈង្គ​.​.​.​ ​ចំរើន​សម្មាទិដ្ឋិ​.​.​.​ ​ចំរើន​សម្មាសង្កប្ប​.​.​.​ចំរើន​សម្មាវាចា​.​.​.​ ​ចំរើន​សម្មា​កម្មន្ត​ ​.​.​.​ចំរើន​សម្មា​អាជីវ​.​.​.​ចំរើន​សម្មាវាយាម​.​.​.​ ​ចំរើន​សម្មាសតិ​.​.​.​ ​ចំរើន​សម្មាសមាធិ​.​.​.​
 [​២១០​]​ ​បុគ្គល​មាន​សេចក្តី​សំគាល់​ ​គឺ​បរិកម្ម​នូវ​រូប​ខាងក្នុង​(​១​)​ ​ឃើញ​នូវ​ពួក​រូប​ខាងក្រៅ​(​២​)​ ​ដែល​ជា​រូប​តូច​ ​មាន​សម្បុរ​ល្អ​ ​និង​សម្បុរ​អាក្រក់​ ​គ្រប​សង្កត់​ ​នូវ​រូប​ទាំងនោះ​ ​ហើយ​ជា​បុគ្គល​ ​មាន​សេចក្តី​សំគាល់​ ​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​ដឹង​ ​អាត្មាអញ​ឃើញ​.​.​.​
​(​១​)​ ​សំដៅយក​សក់​ ​ប្រមាត់​ ​ប្រស្រីភ្នែក​ ​ជាដើម​។​ ​(​២​)​ ​សំដៅយក​និម្មិត​ខាងក្រៅ​ ​ដែល​កើតឡើង​ ​ក្នុង​វេលា​កំពុង​បរិកម្ម​រូប​ខាងក្នុង​នោះ​។​
ថយ | ទំព័រទី ៨៩ | បន្ទាប់
ID: 636852724393402403
ទៅកាន់ទំព័រ៖