ព្រះត្រៃបិដក ភាគ ៤០

 ​[​២១១​]​ ​បុគ្គល​មាន​សេចក្តី​សំគាល់​ ​នូវ​រូប​ខាងក្នុង​ ​ឃើញ​នូវ​ពួក​រូប​ខាងក្រៅ​ ​ដែល​ជា​រូប​ធំ​ ​មាន​សម្បុរ​ល្អ​ ​និង​មាន​សម្បុរ​អាក្រក់​ ​គ្រប​សង្កត់​នូវ​រូប​ទាំងនោះ​ ​ហើយ​ជា​បុគ្គល​មាន​សេចក្តី​សំគាល់​ ​យ៉ាងនេះ​ថា​ ​អាត្មាអញ​ដឹង​ ​អាត្មាអញ​ឃើញ​.​.​.​
 ​[​២១២​]​ ​បុគ្គល​មិន​មាន​សេចក្តី​សំគាល់​ ​នូវ​រូប​ខាងក្នុង​ ​ឃើញ​នូវ​ពួក​រូប​ខាងក្រៅ​ ​ដែល​ជា​រូប​តូច​ ​មាន​សម្បុរ​ល្អ​ ​និង​សម្បុរ​អាក្រក់​ ​គ្រប​សង្កត់​នូវ​រូប​ទាំងនោះ​ ​ហើយ​ជា​បុគ្គល​មាន​សេចក្តី​សំគាល់​ ​យ៉ាងនេះ​ថា​ ​អាត្មាអញ​ដឹង​ ​អាត្មាអញ​ឃើញ​.​.​.​
 [​២១៣​]​ ​បុគ្គល​មិន​មាន​សេចក្តី​សំគាល់​ ​នូវ​រូប​ខាងក្នុង​ ​ឃើញ​នូវ​ពួក​រូប​ខាងក្រៅ​ ​ដែល​ជា​រូប​ធំ​ ​មាន​សម្បុរ​ល្អ​ ​និង​មាន​សម្បុរ​អាក្រក់​ ​គ្រប​សង្កត់​ ​នូវ​រូប​ទាំងនោះ​ ​ហើយ​ជា​បុគ្គល​ ​មាន​សេចក្តី​សំគាល់​ ​យ៉ាងនេះ​ថា​ ​អាត្មាអញ​ដឹង​ ​អាត្មាអញ​ឃើញ​.​.​.​
 [​២១៤​]​ ​បុគ្គល​មិន​មាន​សេចក្តី​សំគាល់​ ​នូវ​រូប​ខាងក្នុង​ ​ឃើញ​នូវ​ពួក​រូប​ខាងក្រៅ​ ​ដែល​ជា​រូប​ខៀវ​ ​មាន​សម្បុរ​ខៀវ​ ​បញ្ចេញ​សម្បុរ​ខៀវ​ ​មាន​រស្មី​ខៀវ​ ​គ្រប​សង្កត់​ ​នូវ​រូប​ទាំងនោះ​ ​ហើយ​ជា​បុគ្គល​មាន​សេចក្តី​សំគាល់​ ​យ៉ាងនេះ​ថា​ ​អាត្មាអញ​ដឹង​ ​អាត្មាអញ​ឃើញ​.​.​.​
ថយ | ទំព័រទី ៩០ | បន្ទាប់
ID: 636852724662847814
ទៅកាន់ទំព័រ៖