ព្រះត្រៃបិដក ភាគ ៤០

 ​[​២១៥​]​ ​បុគ្គល​មិន​មាន​សេចក្តី​សំគាល់​នូវ​រូប​ខាងក្នុង​ ​ឃើញ​នូវ​ពួក​រូប​ខាងក្រៅ​ ​ដែល​ជា​រូប​លឿង​ ​មាន​សម្បុរ​លឿង​ ​បញេ្ចញ​សម្បុរ​លឿង​ ​មាន​រស្មី​លឿង​ ​គ្រប​សង្កត់​នូវ​រូប​ទាំងនោះ​ ​ហើយ​ជា​បុគ្គល​មាន​សេចក្តី​សំគាល់​ ​យ៉ាងនេះ​ថា​ ​អាត្មាអញ​ដឹង​ ​អាត្មាអញ​ឃើញ​.​.​.​
 [​២១៦​]​ ​បុគ្គល​មិន​មាន​សេចក្តី​សំគាល់​នូវ​រូប​ខាងក្នុង​ ​ឃើញ​នូវ​ពួក​រូប​ខាងក្រៅ​ ​ដែល​ជា​រូប​ក្រហម​ ​មាន​សម្បុរ​ក្រហម​ ​បញ្ចេញ​សម្បុរ​ក្រហម​ ​មាន​រស្មី​ក្រហម​ ​គ្រប​សង្កត់​នូវ​រូប​ទាំងនោះ​ ​ហើយ​ជា​បុគ្គល​មាន​សេចក្តី​សំគាល់​ ​យ៉ាងនេះ​ថា​ ​អាត្មាអញ​ដឹង​ ​អាត្មាអញ​ឃើញ​.​.​.​
 [​២១៧​]​ ​បុគ្គល​មិន​មាន​សេចក្តី​សំគាល់​នូវ​រូប​ខាងក្នុង​ ​ឃើញ​នូវ​ពួក​រូប​ខាងក្រៅ​ ​ដែល​ជា​រូប​ស​ ​មាន​សម្បុរស​ ​បញ្ចេញ​សម្បុរស​ ​មា​នរ​ស្មី​ស​ ​គ្រប​សង្កត់​នូវ​រូប​ទាំងនោះ​ ​ហើយ​ជា​បុគ្គល​មាន​សេចក្តី​សំគាល់​ ​យ៉ាងនេះ​ថា​ ​អាត្មាអញ​ដឹង​ ​អាត្មាអញ​ឃើញ​.​.​.​ ​បុគ្គល​មាន​រូប​ ​តែង​ ​ឃើញ​នូវ​ពួក​រូប​.​.​.​
 [​២១៨​]​ ​បុគ្គល​មិន​មាន​សេចក្តី​សំគាល់​នូវ​រូប​ខាងក្នុង​ ​ឃើញ​នូវ​ពួក​រូប​ខាងក្រៅ​.​.​.​ ​ជា​បុគ្គល​ដោះ​ចា​ក​កសិណា​រម្ម​ណ៍​ដ៏​ល្អ​.​.​.​
 [​២១៩​]​ ​បុគ្គល​ព្រោះ​ប្រព្រឹត្ត​កន្លង​នូវ​រូបសញ្ញា​សព្វគ្រប់​ ​ធ្វើ​បដិឃ​សញ្ញា​ឲ្យ​វិនាស​ ​មិន​នឹករំពឹង​នានត្ត​សញ្ញា​ ​ក៏​ចូលកាន់​អាកាសានញ្ចាយតនៈ​ ​ដោយ​ពិចារណា​ថា​ ​អាកាស​មិន​មាន​ ​ទីបំផុត​.​.​.​
ថយ | ទំព័រទី ៩១ | បន្ទាប់
ID: 636852724974815658
ទៅកាន់ទំព័រ៖