ព្រះត្រៃបិដក ភាគ ៤០
ចំរើនបញ្ញាពល... ប្រកបដោយទុតិយជ្ឈាន។ បេ។ ប្រកបដោយតតិយជ្ឈាន។ បេ។ ប្រកបដោយចតុត្ថជ្ឈាន។ បេ។ ប្រកបដោយមេត្តា។ បេ។ ប្រកបដោយករុណា។ បេ។ ប្រកបដោយមុទិតា។ បេ។ ចំរើនសទ្ធិន្រ្ទិយ ប្រកបដោយឧបេក្ខា... ចំរើនវីរិយិន្រ្ទិយ... ចំរើនសតិន្រ្ទិយ... ចំរើនសមាធិន្រ្ទិយ... ចំរើនបញ្ញិន្រ្ទិយ... ចំរើនសទ្ធាពល... ចំរើនវីរិយពល... ចំរើនសតិពល... ចំរើនសមាធិពល... ចំរើនបញ្ញាពល... ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះហៅថា ជាអ្នកមានឈានមិនបានលះបង់ ជាអ្នកធ្វើតាមពាក្យប្រដៅ របស់ព្រះសាស្តា ធ្វើតាមឱវាទ បរិភោគដុំបាយរបស់អ្នកដែន មិនឥតប្រយោជន៍ទេ ចាំបាច់និយាយថ្វី ដល់ពួកភិក្ខុ ដែលចំរើនឈានឲ្យច្រើននោះ។
[២២៥] ម្នាលភិក្ខុទាំងឡាយ មហាសមុទ្រដែលបុគ្គលណាមួយ បានផ្សាយទៅដោយចិត្ត ហើយ ស្ទឹងតូចៗនីមួយ ដែលហូរទៅរកសមុទ្រ គង់ជាការងាយដល់បុគ្គលនោះ ដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ កាយគតាសតិ ដែលបុគ្គលណា មួយបានចំរើន បានធ្វើឲ្យរឿយៗហើយ ពួកកុសលធម៌នីមួយ ដែលជាចំណែកវិជ្ជា គង់ជាការងាយដល់បុគ្គលនោះ យ៉ាងនោះដែរ។
ID: 636852725795932623
ទៅកាន់ទំព័រ៖