ព្រះត្រៃបិដក ភាគ ៤០

 [​២២៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​មួយ​យ៉ាង​ ​ដែល​បុគ្គល​បាន​ចំរើន​ហើយ​ ​បាន​សន្សំ​រឿយ​ ​ៗ​ហើយ​ ​តែង​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​សង្វេគ​ច្រើន​ ​តែង​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​ចំរើន​ច្រើន​ ​តែង​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​ក្សេម​ ​ចាក​យោ​គៈ​ច្រើន​ ​តែង​ប្រព្រឹត្តទៅ​ ​ដើម្បី​បាន​នូវ​សតិ​ ​និង​ ​សម្បជញ្ញៈ​ ​តែង​ប្រព្រឹត្តទៅ​ ​ដើម្បី​បាន​នូវ​ញ្ញាណ​ទស្សនៈ​ ​តែង​ប្រព្រឹត្តទៅ​ ​ដើម្បី​នៅជា​សុខ​ ​ក្នុង​បច្ចុប្បន្ន​ ​តែង​ប្រព្រឹត្តទៅ​ ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​វិជ្ជា​(​១​)​ ​វិមុត្តិ​(​២​)​ ​និង​ផល​(​៣​)​ ​។​ ​ធម៌​មួយ​យ៉ាង​ ​គឺ​អ្វី​។​ ​គឺ​កាយគតាសតិ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​មួយ​យ៉ាងនេះ​ឯង​ ​ដែល​បុគ្គល​ ​បាន​ចំរើន​ហើយ​ ​បាន​ធ្វើ​ឲ្យ​រឿយ​ៗ​ហើយ​ ​តែង​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​សង្វេគ​ច្រើន​ ​តែង​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​ចំរើន​ច្រើន​ ​តែង​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​ក្សេម​ ​ចាក​យោ​គៈ​ច្រើន​ ​តែង​ប្រព្រឹត្តទៅ​ ​ដើម្បី​បាន​នូវ​សតិ​ ​និង​សម្បជញ្ញៈ​ ​តែង​ប្រព្រឹត្តទៅ​ ​ដើម្បី​បាន​នូវ​ញ្ញាណ​ទស្សនៈ​ ​តែង​ប្រព្រឹត្តទៅ​ ​ដើម្បី​នៅជា​សុខ​ ​ក្នុង​អត្តភាព​នេះ​ ​តែង​ប្រព្រឹត្តទៅ​ ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​វិជ្ជា​ ​វិមុត្តិ​ ​និង​ផល​។​
 [​២២៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​ធម៌​មួយ​យ៉ាង​ ​ដែល​បុគ្គល​បាន​ចំរើន​ ​បាន​ធ្វើ​ឲ្យ​រឿយ​ៗ​ហើយ​ ​កាយ​ក្តី​ ​រមែង​ស្ងប់​រម្ងាប់​ ​ចិត្ត​ក្ដី​ ​រមែង​ស្ងប់​រម្ងាប់
​(​១​)​ ​បានខាង​បញ្ញា​ ​ដ៏​សម្បយុត្ត​ដោយ​មគ្គ​។​ ​(​២​)​ ​បាន​ខាង​សម្បយុត្តិ​ធម៌​ ​ដែល​កើត​រលត់​ជាមួយគ្នា​ ​ដោយ​មគ្គ​ប្ប​ញ្ញា​នោះ​។​ ​(​៣​)​ ​បានខាង​អរហត្តផល​។​
ថយ | ទំព័រទី ៩៥ | បន្ទាប់
ID: 636852726236287810
ទៅកាន់ទំព័រ៖