ព្រះត្រៃបិដក ភាគ ៤០
ទាំងវិតក្កៈ និងវិចារៈ ក៏រមែងស្ងប់រម្ងាប់ ពួកធម៌ទាំងអស់ ដែលជាចំណែកនៃវិជ្ជា ក៏រមែងដល់នូវការចំរើនពេញលេញ។ ធម៌មួយយ៉ាង គឺអ្វី។ គឺកាយគតាសតិ។ ម្នាលភិក្ខុទាំងឡាយ កាលបើធម៌មួយយ៉ាងនេះឯង ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយៗហើយ កាយក្តី រមែងស្ងប់រម្ងាប់ ចិត្តក្តី រមែងស្ងប់រម្ងាប់ វិតក្កៈ និងវិចារៈក្តី រមែងស្ងប់រម្ងាប់ ពួកធម៌ទាំងអស់ ដែលជាចំណែកនៃវិជ្ជា ក៏ដល់នូវការចំរើនពេញលេញ។
[២២៨] ម្នាលភិក្ខុទាំងឡាយ កាលបើធម៌មួយយ៉ាង ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយៗហើយ ពួកអកុសលធម៌ ដែលមិនទាន់កើតឡើងក្តី នឹងមិនកើតឡើង ពួកអកុសលធម៌ ដែលកើតឡើងហើយក្តី រមែងសាបសូន្យទៅ។ ធម៌មួយយ៉ាង គឺអ្វី។ គឺកាយគតាសតិ។ ម្នាលភិក្ខុទាំងឡាយ កាលបើធម៌មួយយ៉ាងនេះឯង ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយ ៗហើយ ពួកអកុសលធម៌ ដែលមិនទាន់កើតឡើងក្តី នឹងមិនកើតឡើង ពួកអកុសលធម៌ ដែលកើតឡើងហើយក្តី រមែងសាបសូន្យទៅ។
[២២៩] ម្នាលភិក្ខុទាំងឡាយ កាលបើធម៌មួយយ៉ាង ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយៗហើយ ពួកកុសលធម៌ ដែលមិនទាន់កើតឡើងក្តី នឹងកើតឡើង ពួកកុសលធម៌ ដែលកើតឡើងហើយក្តី ក៏រមែងប្រព្រឹត្តទៅ ដើម្បីចំរើនធំទូលាយ។
ID: 636852726470471205
ទៅកាន់ទំព័រ៖