ព្រះត្រៃបិដក ភាគ ៤០
            
        
        
            
            
                
                ប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវសកទាគាមិផល ប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវអនាគាមិផល ប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវអរហត្តផល។
 [២៣៤] ម្នាលភិក្ខុទាំងឡាយ ធម៌មួយយ៉ាង ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយៗហើយ តែងប្រព្រឹត្តទៅ ដើម្បីបានបញ្ញា ប្រព្រឹត្តទៅ ដើម្បីចំរើនបញ្ញា ប្រព្រឹត្តទៅ ដើម្បីទូលាយបញ្ញា ប្រព្រឹត្តទៅ ដើម្បីបញ្ញាដ៏ធំ ប្រព្រឹត្តទៅ ដើម្បីបញ្ញាក្រាស់ ប្រព្រឹត្តទៅ ដើម្បីបញ្ញាទូលាយ ប្រព្រឹត្តទៅ ដើម្បីបញ្ញាជ្រៅ ប្រព្រឹត្តទៅ ដើម្បីបញ្ញាដឹងសេចក្តីឥតអ្នកណាស្មើ ដែលអ្នកដទៃ មិនអាចត្រាស់ដឹងបាន ប្រព្រឹត្តទៅ ដើម្បីបញ្ញាក្រាស់ ដូចផែនដី ប្រព្រឹត្តទៅ ដើម្បីបញ្ញាច្រើន ប្រព្រឹត្តទៅ ដើម្បីបញ្ញារួសរាន់ ប្រព្រឹត្តទៅ ដើម្បីបញ្ញារហ័ស ប្រព្រឹត្តទៅ ដើម្បីបញ្ញារីករាយ ប្រព្រឹត្តទៅ ដើម្បីបញ្ញាជាគ្រឿងស្ទុះទៅ ប្រព្រឹត្តទៅ ដើម្បីបញ្ញាដ៏មុត ប្រព្រឹត្តទៅ ដើម្បីបញ្ញាជា គ្រឿងទម្លាយ នូវកិលេស។ ធម៌មួយយ៉ាង គឺអ្វី។ គឺកាយគតាសតិ។ ម្នាលភិក្ខុទាំងឡាយ ធម៌មួយនេះឯង ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយៗហើយ តែងប្រព្រឹត្តទៅ ដើម្បីបានបញ្ញា 
            
            
         
        
            
                ID: 636852727164640909 
                
            
            
                ទៅកាន់ទំព័រ៖