ព្រះត្រៃបិដក ភាគ ៤០

សុត្តន្ត​បិដក​
​អង្គុត្តរ​និកាយ​ ​ឯក​និបាត​ ​
​បឋម​ភាគ​​


​សូម​នមស្ការ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ជា​អរហន្ត​សម្មាសម្ពុទ្ធ​ ​ព្រះអង្គ​នោះ​។​

​បាលី​សំដែង​អំពី​ធម៌​ពួ​ក​មួយ​ៗ​ជាដើម​

 [​១​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថ​បណ្ឌិ​ក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​នឹង​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​ទីនោះ​ឯង​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​។​ ​ភិក្ខុ​ទាំងនោះ​ ​ទទួល​ពុទ្ធដីកា​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ដូច្នេះ​ថា​
 ​[​២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​រំពឹង​រក​មិនឃើញ​រូប​ដទៃ​ ​សូម្បីតែ​រូប​ ​១​ ​ដែល​គ្រប​សង្កត់ចិត្ត​បុរស​ ​ហើយ​ស្ថិតនៅ​ ​ដូច​រូប​ស្ត្រី​នេះ​សោះ​ឡើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​រូប​ស្ត្រី​ ​ទើប​អាច​គ្រប​សង្កត់ចិត្ត​បុរស​ ​ហើយ​ស្ថិតនៅ​។​
ទំព័រទី ១ | បន្ទាប់
ID: 636852697857824655
ទៅកាន់ទំព័រ៖