ព្រះត្រៃបិដក ភាគ ៤០

សុត្តន្ត​បិដក​
​អង្គុត្តរ​និកាយ​ ​ទុក​និបាត​


​សូម​នមស្ការ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មា​សម្ពុ្តទ​ ​ព្រះអង្គ​នោះ​។​

​បឋម​បណ្ណា​សក​

 ​[​២៤៧​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់នៅ​ក្នុង​ជេតវនារាម​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ជិត​ក្រុង​សា​វតី្ថ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​ទីនោះ​ឯង​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូច្នេះ​។​ ​ភិក្ខុ​ទាំងនោះ​ ​ទទួល​ព្រះពុទ្ធដីកា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ ​ដូច្នេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទោស​ទាំងឡាយ​នេះ​ ​មាន​ ​២​ ​ប្រការ​។​ ​ទោស​ ​២​ ​ប្រការ​ ​ដូចម្តេច​ខ្លះ​។​ ​គឺ​ទោស​ ​ដែល​ឲ្យផល​ ​ក្នុង​បច្ចុប្បន្ន​នេះ​ ​១​ ​ទោស​ដែល​ឲ្យផល​ ​ក្នុង​លោកខាងមុខ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ទោស​ ​ដែល​ឲ្យផល​ក្នុង​បច្ចុប្បន្ន​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិ​ក្ខុង​ទាំងឡាយ​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ឃើញ​ស្តេច​ឲ្យ​ចាប់ចោរ​ ​ដែល​ប្រព្រឹត្ត​អំពើអាក្រក់​ ​ហើយ​ធ្វើ​ដោយ​កម្ម​ករណ៍​ទាំង​ឡាយ​ផ្សេង​ៗ​គឺ​ ​វាយ​ដោយ​រំពាត់​ខ្លះ​ ​វាយ​ដោយ​ផ្តៅ​ខ្លះ​ ​វាយ​ដោយ​ដំបង​ខ្លី​ខ្លះ​ ​កាត់​ដៃ​ខ្លះ​ ​កាត់​ជើង​ខ្លះ​ ​កាត់​ទាំង​ដៃ​ ​ទាំង​ជើង​ខ្លះ​ ​
ថយ | ទំព័រទី ១០៤ | បន្ទាប់
ID: 636852728831826266
ទៅកាន់ទំព័រ៖