ព្រះត្រៃបិដក ភាគ ៤០

 ​[​៣២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​រំពឹង​រក​មិនឃើញ​សភាវៈ​ដទៃ​ ​សូម្បីតែ​សភាវៈ​ ​១​ ​ដែល​បុគ្គល​មិនបាន​ទូន្មាន​ហើយ​ ​តែង​ប្រព្រឹត្តទៅ​ ​ដើម្បីឲ្យ​ខូចប្រយោជន៍​យ៉ាង​ធំ​ ​ដូច​ចិត្ត​នេះ​ ​សោះ​ឡើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចិត្ត​ដែល​បុគ្គល​មិនបាន​ទូន្មាន​ហើយ​ ​តែង​ប្រព្រឹត្តទៅ​ ​ដើម្បី​ ​ឲ្យ​ខូចប្រយោជន៍​ ​យ៉ាង​ធំ​។​
 [​៣៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​រំពឹង​រក​មិនឃើញ​សភាវៈ​ដទៃ​ ​សូម្បីតែ​សភាវៈ​ ​១​ ​ដែល​បុគ្គល​ទូន្មាន​ហើយ​ ​តែង​ប្រព្រឹត្តទៅ​ ​ដើម្បី​ប្រយោជន៍​យ៉ាង​ធំ​ ​ដូច​ចិត្ត​នេះ​សោះ​ឡើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចិត្ត​ដែល​បុគ្គល​ទូន្មាន​ហើយ​ ​តែង​ប្រព្រឹត្តទៅ​ ​ដើម្បី​ប្រយោជន៍​យ៉ាង​ធំ​។​
 [​៣៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​រំពឹង​រក​មិនឃើញ​សភាវៈ​ដទៃ​ ​សូម្បីតែ​សភាវៈ​ ​១​ ​ដែល​បុគ្គល​មិនបាន​គ្រប់គ្រង​ហើយ​ ​តែង​ប្រព្រឹត្តទៅ​ ​ដើម្បីឲ្យ​ខូចប្រយោជន៍​យ៉ាង​ធំ​ ​ដូច​ចិត្ត​ ​នេះ​សោះ​ឡើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចិត្ត​ដែល​បុគ្គល​មិនបាន​គ្រប់គ្រង​ហើយ​ ​តែង​ប្រព្រឹត្តទៅ​ ​ដើម្បីឲ្យ​ខូចប្រយោជន៍​យ៉ាង​ធំ​។​
 [​៣៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​រំពឹង​រក​មិនឃើញ​សភាវៈ​ដទៃ​ ​សូម្បីតែ​សភាវៈ​ ​១​ ​ដែល​បុគ្គល​បាន​គ្រប់គ្រង​ហើយ​ ​តែង​ប្រព្រឹត្តទៅ​ ​ដើម្បី​ប្រយោជន៍​យ៉ាង​ធំ​ ​ដូច​ចិត្ត​នេះ​សោះ​ ​ឡើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចិត្ត​ដែល​បុគ្គល​បាន​គ្រប់គ្រង​ហើយ​ ​តែង​ប្រព្រឹត្តទៅ​ ​ដើម្បី​ ​ប្រយោជន៍​យ៉ាង​ធំ​។​
ថយ | ទំព័រទី ១២ | បន្ទាប់
ID: 636852700976253019
ទៅកាន់ទំព័រ៖