ព្រះត្រៃបិដក ភាគ ៤០
[៣២១] ម្នាលភិក្ខុទាំងឡាយ សេចក្ដីសុខទាំងឡាយនេះ មានពីរយ៉ាង។ សេចក្ដីសុខពីរយ៉ាង តើដូចម្ដេច។ គឺសេចក្ដីសុខ ដែលមានរូបជាអារម្មណ៍ ១ សេចក្ដីសុខ ដែលមិនមានរូប ជាអារម្មណ៍ ១។ ម្នាលភិក្ខុទាំងឡាយ សេចក្ដីសុខទាំងឡាយ មានពីរយ៉ាងនេះឯង។ មា្នលភិក្ខុទាំងឡាយ បណា្ដសេចក្ដីសុខ ទាំងពីរយ៉ាងនេះ សេចក្ដីសុខ ដែលមិនមានរូបជាអារម្មណ៍ នុ៎ះ ប្រសើរជាង។
ចប់ សុខវគ្គ ទី២។
[៣២២] ម្នាលភិក្ខុទាំងឡាយ អកុសលធម៌ដ៏លាមកទាំងឡាយ ប្រកបដោយនិមិត្ត (ហេតុ) ទើបកើតឡើងបាន មិនមែនឥតនិមិត្តទេ។ ព្រោះលះនិមិត្តនោះចេញបាន ទើបអកុសលធម៌ ដ៏លាមកទាំងនោះ មិនមានដោយប្រការយ៉ាងនេះ។
[៣២៣] ម្នាលភិក្ខុទាំងឡាយ អកុសលធម៌ដ៏លាមកទាំងឡាយ ប្រកបដោយនិទាន (ហេតុ) ទើបកើតឡើងបាន មិនមែនឥតនិទាន (ហេតុ) ទេ។ ព្រោះលះនិទាននោះចេញបាន ទើបអកុសលធម៌ ដ៏លាមកទាំងនោះ មិនមានដោយប្រការយ៉ាងនេះ។
ID: 636852750418360946
ទៅកាន់ទំព័រ៖