ព្រះត្រៃបិដក ភាគ ៤០

 ​[​៥១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភវ​ង្គ​ចិត្ត​នេះ​ ​មាន​រស្មីផ្សាយ​ចេញ​ ​ដ្បិត​ភវ​ង្គ​ចិត្ត​នោះ​ឯង​ ​ផុត​ស្រឡះ​ ​ចាក​ឧប​កិ្ក​លេស​ទាំងឡាយ​ ​ដែល​ជា​អាគន្តុកៈ​។​

​ចប់​ ​វគ្គ​ ​ទី៥​។​


 [​៥២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភវ​ង្គ​ចិត្ត​នេះ​ ​មាន​រស្មីផ្សាយ​ចេញ​ ​ប៉ុន្តែ​ភវ​ង្គ​ចិត្ត​នោះ​ឯង​ ​ត្រូវ​ ​ឧប​កិ្ក​លេស​ទាំងឡាយ​ ​ជា​អាគន្តុកៈ​ ​ចូល​មក​ធ្វើឲ្យ​សៅហ្មង​ ​បុថុជ្ជន​ ​ជា​អ្នក​មិន​ចេះដឹង​ ​រមែង​ ​មិន​ស្គាល់​ច្បាស់​ ​នូវ​ភវ​ង្គ​ចិត្ត​នោះ​ ​តាម​សេចក្ដីពិត​ ​ព្រោះហេតុនោះ​ ​បាន​ជាត​ថា​គត​ពោល​ថា​ ​បុថុជ្ជន​ ​ជា​អ្នក​មិន​ចេះដឹង​ ​មិន​មានការ​ចំរើន​ចិត្ត​ទេ​។​
 [​៥៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភវ​ង្គ​ចិត្ត​នេះ​ ​មាន​រស្មីផ្សាយ​ចេញ​ ​ដ្បិត​ភវ​ង្គ​ចិត្ត​នោះ​ឯង​ ​ផុត​ស្រឡះ​ចាក​ឧប​កិ្ក​លេស​ទាំងឡាយ​ ​ដែល​ជា​អាគន្តុកៈ​ ​អរិយ​សាវក​ ​ជា​អ្នកចេះដឹង​ ​រមែង​ ​ស្គាល់​ច្បាស់​ ​នូវ​ភវ​ង្គ​ចិត្ត​នោះ​ ​តាម​សេចក្ដីពិត​ ​ព្រោះហេតុនោះ​ ​បាន​ជាត​ថា​គត​ពោល​ថា​ ​អរិយ​សាវក​ ​ជា​អ្នកចេះដឹង​ ​ទើប​មានការ​ចំរើន​ចិត្ត​។​
 [​៥៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ភិក្ខុ​ភព​ប្រសព្វ​នឹង​មេ​ត្ត​ចិត្ត​ ​សូម្បី​ ​១​ ​ផ្ទាត់​ម្រាមដៃ​ ​ម្នាល​ ​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​នេះ​ ​តថាគត​ហៅថា​ ​មាន​ឈាន​មិនបាន​លះបង់​ ​ជា​អ្នកធ្វើ​តាម​សាសនា​ ​ព្រះ​សាស្តា​ ​
ថយ | ទំព័រទី ១៩ | បន្ទាប់
ID: 636852702870551366
ទៅកាន់ទំព័រ៖