ព្រះត្រៃបិដក ភាគ ៤០

 ​[​៣៨៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ទាំងឡាយ​នេះ​ ​មាន​ពីរ​យ៉ាង​។​ ​ធម៌​ពីរ​យ៉ាង​ ​តើ​ដូចម្តេច​។​ ​គឺ​សេចក្តី​ក្រោធ១​ ​ចងគំនុំ១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ទាំងឡាយ​ ​មាន​ពីរ​យ៉ាងនេះ​ឯង​។​
 ​[​៣៨៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ទាំងឡាយ​នេះ​ ​មាន​ពីរ​យ៉ាង​។​ ​ធម៌​ពីរ​យ៉ាង​ ​តើ​ដូច​​ម្ដេច​។​ ​គឺ​ការ​កំចាត់​សេចក្ដី​ក្រោធ​ ​១​ ​កំចាត់​បង់​នូវ​គំនុំ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ទាំងឡាយ​ ​មាន​ពីរ​យ៉ាងនេះ​ឯង​។​

​ចប់​ ​អាយាចន​វគ្គ​ ​ទី២​។​


 [​៣៨៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទាន​ទាំងឡាយ​នេះ​ ​មាន​ពីរ​យ៉ាង​។​ ​ទាន​ពីរ​យ៉ាង​ ​តើ​ដូចម្តេច​។​ ​គឺ​អាមិសទាន​ ​១​ ​ធម្មទាន​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទាន​ទាំងឡាយ​ ​មាន​ពីរ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​ទាន​ពីរ​យ៉ាងនេះ​ ​ធម្មទាន​នុ៎ះ​ ​ប្រសើរ​ជាង​។​ ​
 [​៣៨៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​បូជា​ទាំងឡាយ​នេះ​ ​មាន​ពីរ​យ៉ាង​។​ ​ការ​បូជា​ពីរ​យ៉ាង​ ​តើ​ដូចម្តេច​។​ ​គឺ​ការ​បូជា​ដោយ​អាមិសៈ​ ​១​ ​ការ​បូជា​ដោយ​ធម៌​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​បូជា​ទាំងឡាយ​ ​មាន​ពីរ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​ការ​បូជា​ទាំងពីរ​យ៉ាងនេះ​ ​ការ​បូជា​ដោយ​ធម៌​នុ៎ះ​ ​ប្រសើរ​ជាង​។​ ​
ថយ | ទំព័រទី ២០៥ | បន្ទាប់
ID: 636852757670565748
ទៅកាន់ទំព័រ៖