ព្រះត្រៃបិដក ភាគ ៤០
ម្នាលភិក្ខុទាំងឡាយ សេចក្តីសម្បូរណ៍ មានពីរយ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ បណ្តាសេចក្តីសម្បូរណ៍ពីរយ៉ាងនេះ សេចក្តីសម្បូរណ៍ធម៌នុ៎ះ ប្រសើរជាង។
ចប់ សន្ថារវគ្គ ទី៤។
[៤០៨] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយនេះ មានពីរយ៉ាង។ ធម៌ពីរយ៉ាង តើដូចម្តេច។ គឺការឈ្លាសវៃ ក្នុងសមាបត្តិ ១ ការឈ្លាសវៃ ក្នុងកិច្ចចេញចាកសមាបត្តិ ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយ មានពីរយ៉ាងនេះឯង។
[៤០៩] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយនេះ មានពីរយ៉ាង។ ធម៌ពីរយ៉ាង តើដូចម្តេច។ គឺភាពនៃចិត្តត្រង់ ១ ភាពនៃចិត្តទន់ ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ទំាងឡាយ មានពីរយ៉ាង នេះឯង។
[៤១០] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយនេះ មានពីរយ៉ាង។ ធម៌ពីរយ៉ាង តើដូចម្តេច។ គឺខន្តិ ១ សោរច្ចៈ ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយ មានពីរយ៉ាងនេះឯង។
[៤១១] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយនេះ មានពីរយ៉ាង។ ធម៌ពីរយ៉ាង តើដូចម្តេច។ គឺសំដីពីរោះ ១ ការទទួលរាក់ទាក់ ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយ មានពីរយ៉ាងនេះឯង។
ID: 636852759660079542
ទៅកាន់ទំព័រ៖