ព្រះត្រៃបិដក ភាគ ៤០

 ​[​៩៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​រំពឹង​រក​មិនឃើញ​សភាវៈ​ដទៃ​ ​សូម្បីតែ​សភាវៈ​ ​១​ ​ដែល​ប្រព្រឹត្តទៅ​ ​ដើម្បីឲ្យ​ខូចប្រយោជន៍​ច្រើន​ ​ដូច​កិរិយា​ប្រក​បរឿយៗ​ ​នូវ​អកុសលធម៌​ ​និង​កិរិយា​មិន​ប្រក​បរឿយៗ​ ​នូវ​កុសលធម៌​នេះ​សោះ​ឡើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មានតែ​កិរិយា​ប្រក​បរឿយៗ​ ​នូវ​អកុសលធម៌​ ​និង​កិរិយា​មិន​ប្រក​បរឿយៗ​ ​នូវ​កុសលធម៌​ ​ទើប​ប្រព្រឹត្តទៅ​ ​ដើម្បីឲ្យ​ខូចប្រយោជន៍​ច្រើន​។​
 [​៩៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​រំពឹង​រក​មិនឃើញ​សភាវៈ​ដទៃ​ ​សូម្បីតែ​សភាវៈ​ ​១​ ​ដែល​ប្រព្រឹត្តទៅ​ ​ដើម្បី​ប្រយោជន៍​ច្រើន​ ​ដូច​កិរិយា​ប្រក​បរឿយៗ​ ​នូវ​កុសលធម៌​ ​និង​កិរិយា​មិន​ប្រក​បរឿយៗ​ ​នូវ​អកុសលធម៌​នេះ​សោះ​ឡើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មានតែ​កិរិយា​ប្រក​បរឿយៗ​ ​នូវ​កុសលធម៌​ ​និង​កិរិយា​មិន​ប្រក​បរឿយៗ​ ​នូវ​អកុសលធម៌​ ​ទើប​ប្រព្រឹត្តទៅ​ ​ដើម្បី​ប្រយោជន៍​ច្រើន​។​

​ចប់​ ​វគ្គ​ ​ទី៩​។​


 [​៩៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​រំពឹង​រក​មិនឃើញ​អង្គ​ដទៃ​ ​ដែល​ជា​អង្គ​ខាងក្នុង​ ​សូម្បីតែ​អង្គ​ ​១​ ​ដែល​ប្រព្រឹត្តទៅ​ ​ដើម្បីឲ្យ​ខូចប្រយោជន៍​ច្រើន​ ​ដូច​សេចក្ដីប្រមាទ​នេះ​សោះ​ឡើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មានតែ​សេចក្ដីប្រមាទ​ ​ទើប​ប្រព្រឹត្តទៅ​ ​ដើម្បីឲ្យ​ខូចប្រយោជន៍​ច្រើន​។​
ថយ | ទំព័រទី ៣៤ | បន្ទាប់
ID: 636852706905952178
ទៅកាន់ទំព័រ៖