ព្រះត្រៃបិដក ភាគ ៤០

 ​[​១១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​រំពឹង​រក​មិនឃើញ​ផ្សព្វ​ដទៃ​ ​សូម្បីតែ​ផ្សព្វ​ ​១​ ​ដែល​គ្រប​សង្កត់ចិត្ត​ស្ត្រី​ ​ហើយ​ស្ថិតនៅ​ ​ដូច​ផ្សព្វ​បុរស​នេះ​សោះ​ឡើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ផ្សព្វ​បុរស​ ​ទើប​អាច​គ្រប​សង្កត់ចិត្ត​ស្ត្រី​ ​ហើយ​ស្ថិតនៅ​។​

​ចប់​ ​វគ្គទី​ ​១​។​


 ​[​១២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​រំពឹង​រក​មិនឃើញ​សភាវៈ​ដទៃ​ ​សូម្បីតែ​សភាវៈ​ ​១​ ​ដែ​លញុំាង​កាមច្ឆន្ទៈ​មិនទាន់​កើតឡើង​ ​ឲ្យ​កើតឡើង​បាន​ក្ដី​ ​កាមច្ឆន្ទៈ​ ​ដែល​កើតឡើង​ហើយ​ ​ឲ្យ​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្ដី​ចំរើន​ឡើង​ ​ជាភិយ្យោភាព​ក្ដី​ ​ដូច​សុភនិមិត្ត​នេះ​សោះ​ឡើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​បុគ្គល​ធ្វើ​ទុក​ក្នុងចិត្ត​ ​នូវ​សុភនិមិត្ត​ ​ដោយ​ឧបាយ​ខុស​ ​កាមច្ឆន្ទៈ​ ​ដែល​មិនទាន់​កើតឡើង​ ​ក៏​កើតឡើង​បាន​ផង​ ​កាមច្ឆន្ទៈ​ ​ដែល​កើតឡើង​ហើយ​ ​ក៏​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្ដី​ចំរើន​ឡើង​ ​ជាភិយ្យោភាព​ផង​។​
 ​[​១៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​រំពឹង​រក​មិនឃើញ​សភាវៈ​ដទៃ​ ​សូម្បីតែ​សភាវៈ​ ​១​ ​ដែ​លញុំាង​ព្យាបាទ​មិនទាន់​កើតឡើង​ ​
ថយ | ទំព័រទី ៤ | បន្ទាប់
ID: 636852698774637094
ទៅកាន់ទំព័រ៖