ព្រះត្រៃបិដក ភាគ ៤០
[១៣១] ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងឡាយណា សំដែងនូវសភាពមិនមែនជាធម៌ ថាជា ធម៌ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងនោះ ឈ្មោះថាប្រតិបត្តិ ដើម្បីមិនជាគុណដល់ជនច្រើន ដើម្បីមិនជាសុខ ដល់ជនច្រើន ដើម្បីមិនជាប្រយោជន៍ ដល់ជនច្រើន ដើម្បីមិនជាគុណ ដើម្បី សេចក្ដីទុក្ខ ដល់ទេវតា និងមនុស្សទាំងឡាយ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងនោះ រមែងបាន នូវបាបច្រើន មិនតែប៉ុណ្ណោះ ភិក្ខុនោះ ឈ្មោះថា ធ្វើព្រះសទ្ធម្មនេះ ឲ្យអន្ដរធានទៅ។
[១៣២] ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងឡាយណា សំដែងនូវធម៌ថាមិនមែនជាធម៌។ បេ។ សំដែងនូវសភាពមិនមែនវិន័យ ថាជាវិន័យ។ បេ។ សំដែងនូវវិន័យ ថាមិនមែនជាវិន័យ។ បេ។ សំដែងនូវពាក្យ ដែលព្រះតថាគត មិនសំដែង មិនពោលសោះ ថាជាពាក្យ ដែលព្រះតថាគត បានសំដែង បានពោលហើយ។ បេ។ សំដែងនូវពាក្យ ដែលព្រះតថាគត បានសំដែង បានពោលហើយ ថាជាពាក្យ ដែលព្រះតថាគត មិនសំដែង មិនពោលទេ។ បេ។ សំដែនូវវត្ត ដែលព្រះតថាគត មិនសន្សំសោះ ថាជាវត្ត ដែលព្រះតថាគត បានសន្សំហើយ។ បេ។ សំដែងនូវវត្ត ដែលព្រះតថាគត បានសន្សំហើយ ថាជាវត្ត ដែលព្រះតថាគត មិនសន្សំទេ។ បេ។ សំដែងនូវសិក្ខាបទ ដែលព្រះតថាគត មិនបញ្ញត្តសោះ
ID: 636852710321457534
ទៅកាន់ទំព័រ៖