ព្រះត្រៃបិដក ភាគ ៤០
[១៣៥] ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងឡាយណា សំដែងនូវអនាបត្តិ ថាជាអាបត្តិ។ បេ។ សំដែងនូវអាបត្តិ ថាជាអនាបត្តិ។ បេ។ សំដែងនូវលហុកាបត្តិ ថាជាគរុកាបត្តិ។ បេ។ សំដែង នូវគរុកាបត្តិ ថាជាលហុកាបត្តិ។ បេ។ សំដែងនូវទុដ្ឋុល្លាបត្តិ ថាជាអទុដ្ឋុល្លាបត្តិ។បេ។ សំដែងនូវអទុដ្ឋុល្លាបត្តិ ថាជាទុដ្ឋុល្លាបត្តិ។ បេ។ សំដែងនូវសាវសេសាបត្តិ ថាជាអនវសេសាបត្តិ។បេ។ សំដែងនូវអនវសេសាបត្តិ ថាជាសាវសេសាបត្តិ។ បេ។ សំដែងនូវសប្បដិកម្មាបត្តិ ថាជាអប្បដិកម្មាបត្តិ។បេ។ សំដែងនូវអប្បដិកម្មាបត្តិ ថាជាសប្បដិកម្មាបត្តិវិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងនោះ ឈ្មោះថា ប្រតិបត្តិ ដើម្បីមិនជាគុណ ដល់ជនច្រើន ដើម្បីមិនជាសុខ ដល់ជនច្រើន ដើម្បីមិនជាប្រយោជន៍ ដល់ជនច្រើន ដើម្បីមិនជាគុណ ដើម្បីសេចក្ដីទុក្ខ ដល់ទេវតា និងមនុស្សទាំងឡាយ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងនោះ រមែងបាននូវបាបច្រើន មិនតែប៉ុណ្ណោះ ភិក្ខុទាំងនោះ ឈ្មោះថា ធ្វើព្រះសទ្ធម្មនេះ ឲ្យអន្តរធានទៅ។
ID: 636852712299850691
ទៅកាន់ទំព័រ៖