ព្រះត្រៃបិដក ភាគ ៤០
ឯកបុគ្គលបាលិ
[១៣៩] ម្នាលភិក្ខុទាំងឡាយ បុគ្គលឯក កាលកើតឡើងក្នុងលោក ក៏រមែងកើតឡើង ដើម្បីជាគុណ ដល់ជនច្រើន ដើម្បីសេចក្ដីសុខ ដល់ជនច្រើន ដើម្បីអនុគ្រោះ ដល់សត្វលោក ដើម្បីប្រយោជន៍ ដើម្បីជាគុណ ដើម្បីសេចក្ដីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ បុគ្គល ឯក តើគឺនរណា គឺព្រះតថាគត អរហន្តសម្មាសម្ពុទ្ធ ម្នាលភិក្ខុទាំងឡាយ បុគ្គលឯកនេះឯង កាលកើតឡើងក្នុងលោក ក៏រមែងកើតឡើង ដើម្បីជាគុណ ដល់ជនច្រើន ដើម្បីសេចក្ដីសុខ ដល់ជនច្រើន ដើម្បីអនុគ្រោះ ដល់សត្វលោក ដើម្បីប្រយោជន៍ ដើម្បីជាគុណ ដើម្បីសេចក្ដីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ។
[១៤០] ម្នាលភិក្ខុទាំងឡាយ ការកើតប្រាកដនៃបុគ្គលឯក បានដោយកម្រក្នុងលោក ការកើតប្រាកដនៃបុគ្គលឯក តើគឺនរណា គឺព្រះតថាគត អរហន្តសម្មាសម្ពុទ្ធ ម្នាលភិក្ខុទាំងឡាយ ការកើតប្រាកដនៃបុគ្គលឯកនេះឯង រកបានដោយកម្រក្នុងលោក។
[១៤១] ម្នាលភិក្ខុទាំងឡាយ បុគ្គលឯក កាលកើតឡើងក្នុងលោក ក៏រមែងកើតឡើង ជាមនុស្សអស្ចារ្យ បុគ្គលឯក តើគឺនរណា
ID: 636852713117307447
ទៅកាន់ទំព័រ៖