ព្រះត្រៃបិដក ភាគ ៤០

​ឯតទគ្គ​បាលី​


 [​១៤៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​ពួក​ភិក្ខុ​អ្នកដឹង​រាត្រី​ ​ដែល​ជា​សាវក​របស់​តថាគត​ ​ស្រេច​នឹង​អញ្ញា​កោណ្ឌញ្ញៈ​ប្រសើរ​ជាងគេ​។​ ​បណ្តា​ពួក​ភិក្ខុ​អ្នកមាន​ប្រាជ្ញា​ច្រើន​ ​ស្រេចនឹង​ ​សារីបុត្ត​។​ ​ពួក​ភិក្ខុ​អ្នកមាន​ឫទ្ធិ​ ​ស្រេចនឹង​មហាមោគ្គល្លាន​។​ ​ពួក​ភិក្ខុ​អ្នកពោល​ពាក្យ​កំចាត់​បង់​កិលេស​ ​ស្រេចនឹង​មហា​កស្សបៈ​។​ ​ពួក​ភិក្ខុ​អ្នកមាន​ទិព្វចក្ខុ​ ​ស្រេចនឹង​អនុ​រុទ្ធ​។​ ​ពួក​ភិក្ខុ​ ​អ្នកមាន​ត្រកូល​ខ្ពស់​ ​ស្រេច​នឹង​ភទ្ទិ​យកា​ឡិ​គោ​ធាយ​បុត្ត​។​ ​ពួក​ភិក្ខុ​អ្នកមាន​សំឡេង​ពីរោះ​ ​ស្រេច​នឹង​លកុ​ណ្ត​ក​ភទ្ទិ​យៈ​។​ ​ពួក​ភិក្ខុ​អ្នក​បន្លឺ​សីហនាទ​ ​ស្រេចនឹង​បិ​ណោ្ឌ​លភារ​ទ្វា​ជៈ​។​ ​ពួក​ភិក្ខុ​ជា​ធម្មកថិក​ ​ស្រេចនឹង​បុ​ណ្ណ​មន្តា​នី​បុត្ត​។​ ​ពួក​ភិក្ខុ​អ្នក​ចែក​សេចក្តី​ធម៌​ ​ដែល​តថាគត​ ​សំដែង​ដោយសង្ខេប​ ​ឲ្យ​ពិស្តារ​បាន​ ​ស្រេចនឹង​មហា​ក​ច្ចា​នៈ​។​

​ចប់​ ​វគ្គទី​ ​១​។​


 [​១៤៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​ពួក​ភិក្ខុ​អ្នក​និមិត្ត​កាយ​សម្រេច​តាមចិត្ត​បាន​ ​ដែល​ ​ជា​សាវក​របស់​តថាគត​ ​ស្រេចនឹង​ចុល្លបន្ថកៈ​ ​ប្រសើរ​ជាងគេ​។​ ​ពួក​ភិក្ខុ​អ្នក​ឈ្លាស​ក្នុង​ការ​ ​បើក​ចិត្ត​ ​ស្រេចនឹង​ចុល្លបន្ថកៈ​។​ ​ពួក​ភិក្ខុ​អ្នក​ឈ្លាស​ក្នុង​ការ​បើក​ប្រាជ្ញា​ ​ស្រេចនឹង​មហា​បន្ថ​កៈ​។​ ​
ថយ | ទំព័រទី ៥៣ | បន្ទាប់
ID: 636852714041260294
ទៅកាន់ទំព័រ៖