ព្រះត្រៃបិដក ភាគ ៤០
ពួកភិក្ខុនី អ្នកមានប្រាជ្ញាច្រើន ស្រេចនឹង នាងខេមា។ ពួកភិក្ខុនី អ្នកមានឫទ្ធិ ស្រេចនឹងនាងឧប្បលវណ្ណា។ ពួកភិក្ខុនី អ្នកទ្រទ្រង់វិន័យ ស្រេចនឹងនាងបដាចារា។ ពួកភិក្ខុនី ជាធម្មកថិកា ស្រេចនឹងនាងធម្មទិន្នា។ ពួកភិក្ខុនី អ្នកមានឈាន ស្រេចនឹងនាងនន្ទា។ ពួកភិក្ខុនី អ្នកមានព្យាយាមបរិបូណ៌ ស្រេចនឹង នាងសោណា។ ពួកភិក្ខុនី អ្នកមានទិព្វចក្ខុ ស្រេចនឹងនាងសកុលា។ ពួកភិក្ខុនីបានត្រាស់ដឹងរហ័ស ស្រេចនឹងនាងភទ្ទាកុណ្ឌលកេសា។ ពួកភិក្ខុនី អ្នករឭកឃើញបុព្វេនិវាស ស្រេចនឹង នាងភទ្ទាកបិលានី។ ពួកភិក្ខុនី អ្នកបានអភិញ្ញាដ៏ធំ ស្រេចនឹងភទ្ទាកច្ចានា។ ពួកភិក្ខុនី អ្នកទ្រទ្រង់ចីវរដ៏សៅហ្មង ស្រេចនឹងនាងកិសាគោតមី។ ពួកភិក្ខុនី អ្នកមានសទ្ធាស៊ប់ ស្រេចនឹង នាងសិគាលមាតា។
ចប់ វគ្គ ទី៥។
[១៥១] ម្នាលភិក្ខុទាំងឡាយ បណ្តាពួកឧបាសកអ្នកដល់សរណៈជាបឋម ដែលជា សាវក របស់តថាគត ស្រេចនឹងតបុស្សពាណិជ និងភល្លិកពាណិជ ប្រសើរជាងគេ។ ពួក ឧបាសក ជាទាយក (អ្នកឲ្យទាន) ស្រេចនឹងសុទត្តគហបតី គឺអនាថបិណ្ឌិកសេដ្ឋី។ ពួក ឧបាសក ជាធម្មកថិក ស្រេចនឹងចិត្តគហបតី ដែលនៅក្នុងស្រុកមច្ឆិកសណ្ឌៈ។
ID: 636852714915570302
ទៅកាន់ទំព័រ៖