ព្រះត្រៃបិដក ភាគ ៤០

ពួក​ឧបាសក​ ​អ្នកសង្គ្រោះ​បរិស័ទ​ ​ដោយ​សង្គហវត្ថុ​ ​៤​ ​ប្រការ​ ​ស្រេចនឹង​ហត្ថ​ក​អា​ឡ​វក​។​ ​ពួក​ឧបាសក​ ​អ្នកឲ្យ​ភោជន​ ​មាន​រស​ដ៏​ឧត្តម​ ​ស្រេចនឹង​មហា​នាម​សក្កៈ​។​ ​ពួក​ឧបាសក​ ​អ្នកឲ្យ​ភោជន​ ​ជាទី​គាប់ចិត្ត​ ​ស្រេចនឹង​ឧគ្គ​គហបតី​ ​អ្នក​នៅក្នុង​ក្រុង​វេសាលី​។​ ​ពួក​ឧបាសក​ ​អ្នកបំរើ​សង្ឃ​ ​ស្រេចនឹង​ឧគ្គ​ត​គហបតី​។​ ​ពួក​ឧបាសក​ ​អ្នក​ជ្រះថ្លា​មិន​កម្រើក​ ​ស្រេចនឹង​សូរ​អម្ព​ដ្ឋ​។​ ​ពួក​ឧបាសក​ ​អ្ន​កញុំាង​បុគ្គល​ឲ្យ​ជ្រះថ្លា​ ​ស្រេចនឹង​ជីវក​កោ​មារ​ភ​ច្ច​។​ ​ពួក​ឧបាសក​ ​អ្នកចេះ​និយាយ​ឲ្យ​អ្នកដទៃ​ស្និទ្ធស្នាល​ ​ស្រេច​នឹងន​កុល​បិតា​គហបតី​។​

​ចប់​ ​វគ្គ​ ​ទី៦​។​


 [​១៥២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​ពួក​ឧបាសិកា​អ្នក​ដល់​នូវ​សរណៈ​ជាបឋម​ ​ដែល​ជា​ ​សាវិកា​ ​របស់​តថាគត​ ​ស្រេចនឹង​នាង​សុជាតា​ ​សេនា​និធី​តា​(​១​)​ ​ប្រសើរ​ជាងគេ​។​ ​ពួក​ឧបាសិកា​ ​ជា​ទាយិកា​ ​(​អ្នកឲ្យ​ទាន​)​ ​ស្រេចនឹង​នាង​វិ​សា​ខា​មិគា​រមាតា​។​ ​ពួក​ឧបាសិកា​ ​អ្នកចេះដឹង​ច្រើន​ ​ស្រេចនឹង​នាង​ខុ​ជ្ជុ​ត្ត​រា​។​ ​ពួក​ឧបាសិកា​ ​អ្នក​នៅ​ដោយ​មេត្តា​ ​ស្រេចនឹង​នាងសាមាវតី​។​ ​ពួក​ឧបាសិកា​ ​អ្នកមាន​ឈាន​ ​ស្រេចនឹង​នាង​ឧត្តរា​នន្ទ​មាតា​។​ ​ពួក​ឧបាសិកា​ ​អ្នកឲ្យ​ទាន​ផ្ចិតផ្ចង់​ ​ស្រេចនឹង​នាង​សុ​ប្ប​វា​សា​កោ​លិ​យ​ធីតា​។​ ​ពួក​ឧបាសិកា​ ​អ្នកបម្រើ​ជំងឺ​ ​ស្រេចនឹង​នាង​សុ​ប្បិ​យា​ឧបាសិកា​។​ ​
​(​១​)​ ​អដ្ឋកថា​ ​ថា​ ​សេនីយ​ធីតា​។​
ថយ | ទំព័រទី ៥៧ | បន្ទាប់
ID: 636852715293231903
ទៅកាន់ទំព័រ៖