ព្រះត្រៃបិដក ភាគ ៤០

 ​[​១៧២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ផល​របស់​មនោសុចរិត​ ​មិនជា​ទី​ត្រេកអរ​ ​មិនជា​ទី​ពេញចិត្ត​ ​មិនជា​ទីគាប់ចិត្ត​ ​គប្បី​កើត​ដោយហេតុ​ណា​ ​ហេតុ​នុ៎ះ​ ​មិនមែន​ជាហេតុ​ ​មិនមែន​ជា​បច្ច័យ​ ​គឺថា​ ​ហេតុ​នុ៎ះ​ ​មិនដែល​មាន​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ផល​របស់​មនោសុចរិត​ ​ជាទី​ត្រេកអរ​ ​ជាទី​ពេញចិត្ត​ ​ជាទី​គាប់ចិត្ត​ ​គប្បី​កើត​ដោយហេតុ​ណា​ ​ហេតុ​នុ៎ះ​ ​ឈ្មោះថា​ជាហេតុ​ ​គឺថា​ ​ហេតុ​នុ៎ះ​ ​តែង​មាន​។​

​ចប់​ ​វគ្គ​ ​ទី២​។​


 ​[​១៧៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​អ្នក​បរិបូណ៌​ដោយ​កាយទុច្ចរិត​ ​លុះ​បែកធ្លាយ​រាង​ ​កាយ​ស្លាប់​ទៅ​ ​ទៅ​កើត​ក្នុង​សុគតិ​ ​សួគ៌​ទេវលោក​ ​ព្រោះ​អំពើនោះ​ជាហេតុ​ ​ព្រោះ​អំពើនោះ​ ​ជា​ ​បច្ច័យ​ ​ដោយហេតុ​ណា​ ​ហេតុ​នុ៎ះ​ ​មិនមែន​ជាហេតុ​ ​មិនមែន​ជា​បច្ច័យ​ ​គឺថា​ហេតុ​នុ៎ះ​ ​មិនដែល​ ​មាន​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​អ្នក​បរិបូណ៌​ ​ដោយ​កាយទុច្ចរិត​ ​លុះ​បែកធ្លាយ​រាង​ ​កាយ​ ​ស្លាប់​ទៅ​ ​ត្រូវតែ​ទៅ​កើតជា​តិរច្ឆាន​ ​ប្រេតវិស័យ​ ​អសុរកាយ​ ​នរក​ ​ព្រោះ​អំពើនោះ​ជា​ ​ហេតុ​ ​ព្រោះ​អំពើនោះ​ ​ជា​បច្ច័យ​ ​ដោយហេតុ​ណា​ ​ហេតុ​នុ៎ះ​ ​ឈ្មោះថា​ជាហេតុ​ ​គឺថា​ហេតុ​នុ៎ះ​ ​តែង​មាន​។​
 [​១៧៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​អ្នក​បរិបូណ៌​ដោយ​វចីទុច្ចរិត​ ​ដោយហេតុ​ណា​ ​ហេតុ​នុ៎ះ​ ​មិនមែន​ជាហេតុ​ ​មិនមែន​ជា​បច្ច័យ​។​ ​បេ​។​
ថយ | ទំព័រទី ៦៥ | បន្ទាប់
ID: 636852717562551701
ទៅកាន់ទំព័រ៖