ព្រះត្រៃបិដក ភាគ ៤០

 [​២០៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូច​អារាម​(​១​)​ ​គួរ​ជាទី​រីករាយ​ ​ព្រៃ​គួរ​ជាទី​រីករាយ​ ​ភូមិ​គួរ​ជាទី​រីករាយ​ ​ស្រះ​ឈូក​គួរ​ជាទី​រីករាយ​ ​ក្នុង​ជម្ពូទ្វីប​ ​នេះ​ ​មាន​ចំនួន​តិច​ ​ត្រង់​ទី​ដែល​ទួល​ ​និង​ទំនាប​ ​ជង្ហុក​ស្ទឹង​ ​ទី​មាន​ដង្គត់​ ​និង​បន្លា​ ​ភ្នំ​រដិបរដុប​ ​ច្រើនជាង​ ​យ៉ាងណាមិញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សត្វ​ ​ដែល​កើត​លើគោក​ ​មាន​ចំនួន​តិច​ ​ពួក​សត្វ​ ​ដែល​កើត​ក្នុងទឹក​ ​ច្រើនជាង​ ​ក៏​យ៉ាងនោះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សត្វ​ ​ដែល​កើត​ក្នុង​មនុស្សលោក​ ​មាន​ចំនួន​តិច​ ​ពួក​សត្វ​ ​ដែល​កើត​ក្រៅពី​មនុស្សលោក​ ​ច្រើនជាង​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សត្វ​ ​ដែល​កើត​ក្នុង​មជ្ឈិម​ជនបទ​ ​មាន​ចំនួន​តិច​ ​ពួក​សត្វ​ ​ដែល​កើត​ក្នុង​បច្ចន្តជនបទ​ ​ក្នុង​មិលក្ខៈ​កំណើត​ ​ជា​អ្នក​មិន​ចេះដឹង​ ​ច្រើនជាង​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សត្វ​ ​ដែល​មាន​បញ្ញា​ ​មិន​ល្ងង់ខ្លៅ​ ​មិន​ល្មេញល្មើ​ ​អាច​ដឹងសេចក្តី​ ​នៃ​សុភាសិត​ ​សេចក្តី​នៃ​ទុព្ភាសិត​បាន​ ​មាន​ចំនួន​តិច​ ​
​(​១​)​ ​ពាក្យ​ថា​ ​អារាម​ ​ជា​ឈ្មោះ​សួន​ឈើផ្លែ​ ​សួន​ឈើ​ផ្កា​។​ ​ដូច​វេឡុ​វនា​រាម​,​ ​ជី​វក​ម្ព​វនា​រាម​,​ ​ជេតវនារាម​,​ ​បុព្វារាម​ ​ក៏​ជា​សួនច្បារ​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ៨០ | បន្ទាប់
ID: 636852721336957584
ទៅកាន់ទំព័រ៖