ព្រះត្រៃបិដក ភាគ ៤០

បសាទ​ករ​ធម្មា​ទិ​បាលិ​


 ​[​២០៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភាពជា​អ្នក​ប្រព្រឹត្ត​អារញ្ញិក​ធុតង្គ​ ​ភាពជា​អ្នក​ប្រព្រឹត្ត​ ​បិណ្ឌ​បា​តិក​ធុតង្គ​ ​ភាពជា​អ្នក​ប្រព្រឹត្ត​បំសុ​កូ​លិក​ធុតង្គ​ ​ភាពជា​អ្នក​ប្រព្រឹត្ត​តេ​ចីវរិ​ក​ធុតង្គ​ ​ភាពជា​ធម្មកថិក​ ​ភាពជា​វិន័យធរ​ ​ភាពជា​ពហុស្សុត​ ​ភាពជា​អ្នក​មាំមួន​(​១​)​ ​ការ​បរិបូរណ៌​ដោយ​អាកប្ប​កិរិយា​ ​ការ​ដោយ​បរិបូណ៌​ដោយ​បរិវារ​ ​ភាពជា​អ្នកមាន​បរិវារ​ច្រើន​ ​ភាពជា​កុលបុត្ត​ ​ភាពជា​អ្នកមាន​រូបល្អ​ ​ភាពជា​អ្នកមាន​សំដី​ពីរោះ​ ​ភាពជា​អ្នក​ប្រាថ្នា​តិច​ ​ភាពជា​អ្នកមាន​រោគ​តិច​ ​នេះ​ជា​លាភ​យ៉ាង​ឯក​ ​ជាង​លាភ​ទាំងឡាយ​។​
 [​២០៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ភិក្ខុ​ចំរើន​បឋមជ្ឈាន​ ​សូម្បី​ត្រឹមតែ​មួយ​ផ្ទាត់​ម្រាមដៃ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​នេះ​ ​តថាគត​ហៅថា​ ​មាន​ឈាន​មិនបាន​លះបង់​ ​ជា​អ្នកធ្វើ​តាម​ពាក្យ​ប្រដៅ​ ​របស់​ព្រះ​សាស្តា​ ​ធ្វើតាម​ឱវាទ​ ​បរិភោគ​បិណ្ឌបាត​ ​របស់​អ្នកស្រុក​ ​មិន​ឥតប្រយោជន៍​ ​ចាំបាច់​និយាយ​ថ្វី​ ​ដល់​ពួក​ភិក្ខុ​អ្នកធ្វើ​ឈាន​ឲ្យ​ច្រើន​នោះ​។​
 [​២០៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ភិក្ខុ​ចំរើន​ទុតិយជ្ឈាន​ ​សូម្បី​ត្រឹមតែ​មួយ​ផ្ទាត់​ម្រាមដៃ​.​.​.​ ​ចំរើន​តតិយជ្ឈាន​.​.​.​ ​ចំរើន​ចតុត្ថជ្ឈាន​.​.​.​ ​ចំរើន​មេត្តា​ចេ​តោ​វិមុត្តិ​.​.​.​ ​ចំរើន​ករុណា​ចេ​តោ​វិមុត្តិ​.​.​.​ ​ចំរើន​មុទិតា​ចេ​តោ​វិមុត្តិ​.​.​.​ ​ចំរើន​ឧបេក្ខា​ចេ​តោ​វិមុត្តិ​.​.​.​ ​
​(​១​)​ ​គឺ​អ្នកបួស​បាន​យូរ​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ៨៧ | បន្ទាប់
ID: 636852723179232957
ទៅកាន់ទំព័រ៖