ព្រះត្រៃបិដក ភាគ ៤១
សុត្តន្តបិដក
អង្គុត្តរនិកាយ តិកនិបាត
ទុតិយភាគ
សូមនមស្ការព្រះមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធព្រះអង្គនោះ។
បឋមបណ្ណាសក ពាលវគ្គ
[១] ខ្ញុំបានស្ដាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់សម្រេចឥរិយាបថ ក្នុងវត្តជេតពន របស់អនាថបិណ្ឌិកគហបតី ជិតក្រុងសាវត្ថី។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយ ក្នុងទីនោះថា ម្នាលភិក្ខុទាំងឡាយ។ ពួកភិក្ខុទាំងនោះ ទទួលតបព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ ភ័យទាំងឡាយណាមួយ កើតឡើង ភ័យទាំងអស់នោះ តែងកើតអំពីជនពាល មិនមែនកើតអំពីបណ្ឌិតទេ ឧបទ្រព (ចង្រៃ) ទាំងឡាយណាមួយកើតឡើង ឧបទ្រពទាំងអស់នោះ តែងកើតឡើងអំពីជនពាល មិនមែនកើតអំពីបណ្ឌិតទេ ឧបស័គ្គ (សេចក្ដីទើសទាក់) ទាំងឡាយណាមួយ កើតឡើង ឧបស័គ្គទាំងអស់នោះ តែងកើតឡើងអំពីជនពាល មិនមែនកើតអំពីបណ្ឌិតឡើយ។
ID: 636853051415727010
ទៅកាន់ទំព័រ៖