ព្រះត្រៃបិដក ភាគ ៤១

​ជា​អ្នក​ប្រកបដោយ​ទោស​ផង​ ​ប្រកបដោយ​សេចក្ដី​តិះដៀល​ ​របស់​វិញ្ញូ​ជន​ទាំងឡាយ​ផង​ ​បាន​នូវ​បាប​ច្រើន​ផង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្ឌិត​មាន​ប្រាជ្ញាឈ្លាស​វៃ​ ​ជា​សប្បុរស​ ​ប្រកបដោយ​ធម៌៣យ៉ាង​ ​រមែង​រក្សាខ្លួន​ ​ដែល​មាន​ទីពឹង​មិនបាន​ជីក​គាស់​ចោល​ ​មាន​ទីពឹង​មិនបាន​បំផ្លាញ​ចោល​ ​ជា​អ្នក​មិន​មានទោស​ផង​ ​មិន​មាន​សេចក្ដី​តិះដៀល​ ​អំពី​វិញ្ញូ​ជន​ទាំងឡាយ​ផង​ ​បាន​នូវ​បុណ្យ​ច្រើន​ផង​។​ ​ធម៌៣យ៉ាង​ ​តើ​ដូចម្ដេច​។​ ​គឺ​កាយសុចរិត​ ​១​ ​វចីសុចរិត​ ​១​ ​មនោសុចរិត​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្ឌិត​មាន​ប្រាជ្ញាឈ្លាស​វៃ​ ​ជា​សប្បុរស​ ​ប្រកបដោយ​ធម៌៣​ ​នេះឯង​ ​រមែង​រក្សាខ្លួន​ ​ដែល​មាន​ទីពឹង​មិនបាន​ជីក​គាស់​ចោល​ ​មាន​ទីពឹង​មិនបាន​បំផ្លាញ​ចោល​ ​ជា​អ្នក​មិន​មានទោស​ផង​ ​មិន​មាន​សេចក្ដី​តិះដៀល​ ​អំពី​វិញ្ញូ​ជន​ទាំងឡាយ​ផង​ ​បាន​នូវ​បុណ្យ​ច្រើន​ផង​។​ ​
ថយ | ទំព័រទី ១០ | បន្ទាប់
ID: 636853053855636565
ទៅកាន់ទំព័រ៖