ព្រះត្រៃបិដក ភាគ ៤១
ពួកសត្វនោះ ត្រូវពួកនិរយបាល ធ្វើកម្មករណ៍ផ្សេងៗ មានសភាពយ៉ាងនេះ អើហ្ន៎ សូមឲ្យអាត្មាអញ បានកើតជាមនុស្ស សូមឲ្យព្រះតថាគត អរហន្តសម្មាសម្ពុទ្ធ កើតក្នុងលោក អាត្មាអញសោត គប្បីបានអង្គុយជិត ព្រះដ៏មានព្រះភាគនោះ គប្បីសំដែងធម៌ អាត្មាអញ គប្បីយល់ធម៌ របស់ព្រះដ៏មានព្រះភាគនោះ។ ម្នាលភិក្ខុទាំងឡាយ តថាគត នឹងបានឮនូវហេតុនោះ អំពីសំណាក់ នៃសមណៈ ឬព្រាហ្មណ៍ដទៃ ហើយសំដែង យ៉ាងនេះក៏ទេ ម្នាលភិក្ខុទាំងឡាយ ប្រាកដជាតថាគត បានសំដែងហេតុនោះឯង ដែលតថាគត ដឹងដោយខ្លួនឯង ឃើញដោយខ្លួនឯង យល់ជាក់ច្បាស់ ដោយខ្លួនឯង។
មាណពណា ដែលទេវទូតដាស់តឿនហើយ នៅតែប្រហែសធ្វេស មាណព នោះ ទៅកើតក្នុងពួកថោកទាប រមែងសោកសង្រេង អស់រាត្រីវែង។ នរជនណាជាសប្បុរស ស្ងប់ទុក្ខក្នុងលោកនេះ ដែលទេវទូត ដាស់តឿនហើយ មិនប្រហែសធ្វេស ក្នុងអរិយធម៌ ក្នុងកាលខ្លះ
ID: 636853121995023915
ទៅកាន់ទំព័រ៖