ព្រះត្រៃបិដក ភាគ ៤១
ឃើញភ័យ ក្នុងឧបាទាន ជាដែនកើតនៃជាតិ និងមរណៈ រមែងរួចស្រឡះ ព្រោះមិនប្រកាន់ ក្នុងការអស់ជាតិ និងមរណៈ នរជននោះ ដល់នូវសេចក្ដីក្សេម និងសុខ រលត់កិលេស ក្នុងបច្ចុប្បន្ន កន្លងបង់ នូវពៀរនិងភ័យទាំងអស់ កន្លងនូវសេចក្ដីទុក្ខ ទាំងអស់បាន។
[៣៨] ម្នាលភិក្ខុទាំងឡាយ ក្នុងថ្ងៃទី៨ នៃបក្ខ ពួកអាមាត្យ ជាបរិសទ្យ របស់ស្ដេចធំ ទាំង៤ តែងដើរត្រួតលោកនេះ ដោយគិតថា បណ្ដាមនុស្សទាំងឡាយ គង់មានពួកមនុស្សជាច្រើន ជាអ្នកគោរពមាតា គោរពបិតា គោរពសមណៈ គោរពព្រាហ្មណ៍ កោតក្រែងបុគ្គលជាធំ ក្នុងត្រកូល រក្សាបកតិឧបោសថ រក្សាបដិជាគរឧបោសថ ធ្វើបុណ្យទាំងឡាយខ្លះដែរឬ។ ម្នាលភិក្ខុទាំងឡាយ ក្នុងថ្ងៃ ទី១៤ នៃបក្ខ ពួករាជបុត្រ របស់ស្ដេចធំ ទាំង៤ តែងដើរត្រួតលោកនេះ ដោយគិតថា បណ្ដាមនុស្សទាំងឡាយ គង់មានពួកមនុស្សជាច្រើន
ID: 636853122287960670
ទៅកាន់ទំព័រ៖