ព្រះត្រៃបិដក ភាគ ៤១

​កោតក្រែង​បុគ្គល​ជាធំ​ ​ក្នុង​ត្រកូល​ ​រក្សា​បកតិ​ឧបោសថ​ ​ធ្វើ​បដិ​ជា​គរ​ឧបោសថ​ ​ធ្វើកុសល​ទាំងឡាយ​ ​តិច​គ្នា​ណាស់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះហេតុនោះ​ ​ពួក​តាវត្តឹង្ស​ទេវតា​ ​តូចចិត្ត​ថា​ ​ម្នាល​អ្នក​ដ៏​ចំរើន​ ​ពួក​ទេវតា​នឹង​សាបសូន្យ​ ​ពួក​អសុរ​នឹង​កុះករ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្ដា​មនុស្ស​ទាំងឡាយ​ ​បើ​ពួក​មនុស្ស​ ​ជា​អ្នក​គោរព​មាតា​ ​គោរព​បិតា​ ​គោរព​សមណៈ​ ​គោរព​ព្រាហ្មណ៍​ ​កោតក្រែង​បុគ្គល​ជាធំ​ ​ក្នុង​ត្រកូល​ ​រក្សា​បកតិ​ឧបោសថ​ ​ធ្វើ​បដិ​ជា​គរ​ឧបោសថ​ ​ធ្វើបុណ្យ​ទាំងឡាយ​ ​មាន​ចំនួន​ច្រើន​គ្នា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេ្ដច​ធំ​ ​ទាំង៤​ ​តែង​ប្រាប់​ដំណឹង​នោះ​ ​ដល់​តាវត្តឹង្ស​ទេវតា​ ​ដែល​អង្គុយ​ប្រជុំ​ ​ក្នុង​សាលា​ឈ្មោះ​សុធម្មា​ថា​ ​ម្នាល​អ្នក​និទ៌ុក្ខ​ទាំងឡាយ​ ​បណ្ដា​មនុស្ស​ទាំងឡាយ​ ​ពួក​មនុស្សជា​អ្នក​គោរព​មាតា​ ​គោរព​បិតា​ ​គោរព​សមណៈ​ ​គោរព​ព្រាហ្មណ៍​ ​កោតក្រែង​បុគ្គល​ជាធំ​ ​ក្នុង​ត្រកូល​ ​រក្សា​បកតិ​ឧបោសថ​ ​ធ្វើ​បដិ​ជា​គរ​ឧបោសថ​ ​ធ្វើបុណ្យ​ទាំងឡាយ​ច្រើន​គ្នា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះហេតុនោះ​ ​ពួក​តាវត្តឹង្ស​ទេវតា​ ​មាន​សេចក្ដី​ពេញចិត្ត​ថា​ ​ម្នាល​អ្នក​ដ៏​ចំរើន​ ​ពួក​ទេវតា​នឹង​កុះករ​ ​ពួក​អសុរ​នឹង​សាបសូន្យ​។
ថយ | ទំព័រទី ១០៣ | បន្ទាប់
ID: 636853122783919037
ទៅកាន់ទំព័រ៖