ព្រះត្រៃបិដក ភាគ ៤១

​សម្រេច​អរហត្ត​ហើយ​ ​អស់​សំយោជនៈ​ ​ក្នុង​ភព​ហើយ​ ​ជា​អ្នក​ផុត​ស្រឡះ​ ​ព្រោះ​ដឹង​នូវ​ហេតុ​ ​ភិក្ខុ​នោះ​ឯង​ទើប​គួរ​ពោល​ ​នូវ​គាថា​នោះ​ថា​ ​
នរៈ​ណា​ ​ប្រាកដ​ដូចជា​យើង​ ​នរៈ​នោះ​ ​ត្រូវ​រក្សា​ឧបោសថ​ ​ប្រកបដោយ​អង្គ៨​ ​ក្នុង​តិថី​ ​ទី១៤ផង​ ​ទី១៥ផង​ ​ទី៨​ ​នៃ​បក្ខ​ផង​ ​បា​ដិ​ហារយ​បក្ខ​ផង​។​

 ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះ​ភិក្ខុ​នោះ​ ​ប្រាសចាក​រាគៈ​ ​ប្រាសចាក​ទោសៈ​ ​ប្រាសចាក​មោហៈ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធ្លាប់​មានរឿង​មក​ ​កាល​សក្កទេវរាជ​ ​ជាធំ​ជាង​ពួក​ទេវតា​ ​ដាស់តឿន​ពួក​តាវត្តឹង្ស​ទេវតា​ ​បាន​ពោល​គាថា​នេះ​ ​ក្នុង​ពេលនោះ​ថា​
ថយ | ទំព័រទី ១០៥ | បន្ទាប់
ID: 636853123498189891
ទៅកាន់ទំព័រ៖