ព្រះត្រៃបិដក ភាគ ៤១

​នរៈ​ណា​ ​ប្រាកដ​ដូចជា​យើង​ ​នរៈ​នោះ​ ​ត្រូវ​រក្សា​ឧបោសថ​ ​ប្រកបដោយ​អង្គ៨​ ​ក្នុង​តិថី​ ​ទី​ ​១៤​ ​ផង​ ​ទី​ ​១៥ផង​ ​ទី៨​ ​នៃ​បក្ខ​ផង​ ​បា​ដិ​ហា​រិប​ក្ខ​ផង​។​

 ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គាថា​នោះ​ ​សក្កទេវរាជ​ជាធំ​ ​ជាង​ទេវតា​ ​ច្រៀង​ទាស់​ហើយ​ ​មិនមែន​ច្រៀង​ត្រូវ​ទេ​ ​ពោល​ទាស់​ហើយ​ ​មិនមែន​ពោល​ត្រូវ​ទេ​។​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះ​សក្កៈ​ ​ជាធំ​ជាង​ទេវតា​ ​មិនទាន់​ផុត​ចាក​ជាតិ​ ​ជរា​ ​មរណៈ​ ​សោក​ ​ខ្សឹកខ្សួល​ ​ទុក្ខ​ ​ទោមនស្ស​ ​សេចក្ដីតានតឹង​ ​តថាគត​ហៅថា​ ​មិនទាន់​ផុត​ចាក​ទុក្ខ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លុះតែ​ភិក្ខុ​ ​ជា​អរហន្ត​ខីណាស្រព​ ​នៅ​ចប់​ព្រហ្មចារ្យ​ហើយ​ ​មាន​កិច្ច​ធ្វើរួចហើយ​ ​មានភារៈ​ដាក់ចុះ​ហើយ​ ​បានសម្រេច​អរហត្ត​ហើយ​ ​មាន​សំយោជនៈ​ ​ក្នុង​ភព​អស់ហើយ​ ​រួច​ស្រឡះ​ហើយ​ ​ព្រោះ​ដឹង​នូវ​ហេតុ​ ​ភិក្ខុ​នោះ​ ​ទើប​គួរ​ពោល​ ​នូវ​គាថា​នោះ​ថា​ ​
ថយ | ទំព័រទី ១០៦ | បន្ទាប់
ID: 636853123749174247
ទៅកាន់ទំព័រ៖