ព្រះត្រៃបិដក ភាគ ៤១
នរៈណា ប្រាកដដូចជាយើង នរៈនោះ ត្រូវរក្សាឧបោសថ ប្រកបដោយអង្គ ៨ ក្នុងតិថី ទី១៤ផង ទី១៥ផង ទី៨ នៃបក្ខផង បាដិហារិយបក្ខផង។
ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះភិក្ខុនោះ រួចស្រឡះ ចាកជាតិ ជរា មរណៈ សោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស សេចក្ដីតានតឹង តថាគតហៅថា រួចស្រឡះចាកទុក្ខ។
[៤០] ម្នាលភិក្ខុទាំងឡាយ តថាគត ធ្លាប់សុខដ៏ក្រៃលែង ធ្លាប់សុខជាទីបំផុត។ ម្នាលភិក្ខុទាំងឡាយ ព្រះបិតាតថាគត ទ្រង់ឲ្យជីកស្រះបោក្ខរណី ក្នុងព្រះរាជនិវេសន៍ ទ្រង់ឲ្យដាំឧប្បលខៀវមួយកន្លែង ឈូកស មួយកន្លែង ឈូកក្រហម មួយកន្លែង ប្រយោជន៍ដល់តថាគតប៉ុណ្ណោះឯង។ ម្នាលភិក្ខុទាំងឡាយ តថាគត មិនមែនទ្រទ្រង់ត្រឹមតែលំអិតខ្លឹមចន្ទន៍ ក្នុងដែនកាសី
(១) ប៉ុណ្ណោះទេ ម្នាលភិក្ខុទាំងឡាយ ឈ្នួតរបស់តថាគត ក៏មកពីដែនកាសី
(១) សំដៅយករបស់ដែលល្អិតល្អប្រសើរបំផុត។ អដ្ឋកថា។
ID: 636853124139966599
ទៅកាន់ទំព័រ៖