ព្រះត្រៃបិដក ភាគ ៤១

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​នោះ​ ​ប្រកប​ ​ដោយ​ឫទ្ធិ​ ​មាន​សភាព​យ៉ាងនេះ​ផង​ ​ដោយ​សេចក្ដីសុខ​ ​ដ៏​ក្រៃលែង​ ​យ៉ាងនេះ​ផង​ ​មាន​សេចក្ដី​ត្រិះរិះ​ ​ដូច្នេះ​ថា​ ​បុថុជ្ជន​ ​ដែល​មិនបាន​រៀនសូត្រ​ ​មាន​ជរា​ ​ជា​ធម្មតា​មិន​កន្លង​នូវ​ជរា​ឡើយ​ ​លុះ​ឃើញ​អ្នកដទៃ​គ្រាំគ្រា​ ​រំលង​ខ្លួនឯង​ទៅ​ ​នឿយណាយ​ ​ជិនឆ្អន់​ ​ខ្ពើមរអើម​ ​(​នឹង​អ្នកដទៃ​វិញ​ ​)​ ​ចំណែក​អាត្មាអញ​ ​មាន​ជរា​ ​ជា​ធម្មតា​ដែរ​ ​មិន​កន្លង​ជរា​បាន​ឡើយ​ ​បើ​អាត្មាអញ​ ​មាន​ជរា​ជា​ធម្មតា​ ​មិន​កន្លង​ជរា​ទៅ​បាន​ឡើយ​ ​លុះ​ឃើញ​អ្នកដទៃ​ហើយ​ ​នឿយណាយ​ ​ជិនឆ្អន់​ ​ខ្ពើមរអើម​ ​ហេតុ​នោះ​ ​មិន​សមគួរ​ ​ដល់​អាត្មាអញ​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​នោះ​ ​ពិចារណា​ឃើញច្បាស់​ ​ដូច្នេះហើយ​ ​ក៏​លះបង់​ ​នូវ​សេចក្ដី​ស្រវឹង​ ​ក្នុង​វ័យ​ទាំងអស់​។​ ​បុថុជ្ជន​ ​មិនបាន​រៀនសូត្រ​ខ្លួនឯង​ ​មាន​ព្យាធិ​ជា​ធម្មតា​ ​មិន​កន្លង​នូវ​ព្យាធិ​ទៅ​បាន​ ​លុះ​ឃើញ​អ្នកដទៃ​មាន​ព្យាធិ​ ​រំលង​ខ្លួនឯង​ទៅ​ ​នឿយណាយ​ ​ជិនឆ្អន់​ ​ខ្ពើមរអើម​ ​(​អ្នកដទៃ​វិញ​)​។​ ​
ថយ | ទំព័រទី ១០៩ | បន្ទាប់
ID: 636853124649225727
ទៅកាន់ទំព័រ៖