ព្រះត្រៃបិដក ភាគ ៤១

 [​១០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​បុគ្គល​ពាល​ ​ប្រកបដោយ​ធម៌៣យ៉ាង​ ​មិន​លះបង់​ ​នូវ​មន្ទិល​ ​៣​ ​យ៉ាង​ទេ​ ​នឹង​ធ្លាក់​ក្នុង​នរក​ ​ដូចជា​គេ​នាំ​យក​ទៅ​ទំលាក់​។​ ​ធម៌៣យ៉ាង​ ​តើ​ដូចម្ដេច​។​ ​គឺជា​អ្នក​ទ្រុស្តសីល​ ​ទាំង​មិន​លះបង់​មន្ទិល​ ​គឺ​ភាវៈ​ទ្រុស្តសីល​ ​១​ ​ជា​អ្នក​ច្រណែន​ ​ទាំង​មិន​លះបង់​មន្ទិល​ ​គឺ​សេចក្ដីច្រណែន​ ​១​ ​ជា​អ្នក​កំណាញ់​ ​ទាំង​មិន​លះបង់​មន្ទិល​ ​គឺ​សេចក្ដី​កំណាញ់​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពាល​ ​ប្រកបដោយ​ធម៌​ ​៣​ ​យ៉ាងនេះ​ឯង​ ​មិន​លះបង់​មន្ទិល​ ​៣​ ​យ៉ាងនេះ​ឯង​ ​តែង​ធ្លាក់ទៅក្នុង​នរក​ ​ដូចជា​គេ​នាំ​យក​ទៅ​ទំលាក់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្ឌិត​ប្រកបដោយ​ធម៌៣យ៉ាង​ ​លះបង់​នូវ​មន្ទិល៣យ៉ាង​ ​ដូចជា​គេ​នាំ​យក​ទៅ​ដំ​កល់​ទុក​ ​ក្នុង​ស្ថានសួគ៌​។​ ​ធម៌៣យ៉ាង​ ​តើ​ដូចម្ដេច​។​ ​គឺជា​អ្នកមានសីល​ ​ទាំង​លះបង់​ ​នូវ​មន្ទិល​ ​គឺ​ភាវៈ​ទ្រុស្តសីល​ ​១​ ​ជា​អ្នក​មិន​ច្រណែន​ ​ទាំង​លះបង់​ ​នូវ​មន្ទិល​ ​គឺ​ ​សេចក្ដីច្រណែន​ ​១​ ​ជា​អ្នក​មិន​មាន​កំណាញ់​ ​ទាំង​លះបង់​នូវ​មន្ទិល​ ​គឺ​សេចក្ដី​កំណាញ់​ ​១​។​ ​
ថយ | ទំព័រទី ១១ | បន្ទាប់
ID: 636853054031096601
ទៅកាន់ទំព័រ៖