ព្រះត្រៃបិដក ភាគ ៤១

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្ដី​ស្រវឹង​នេះ​ ​មាន៣យ៉ាង​។​ ​សេចក្ដី​ស្រវឹង៣យ៉ាង​ ​តើ​អ្វីខ្លះ​។​ ​គឺ​ស្រវឹង​ព្រោះ​វ័យ​ ​១​ ​ស្រវឹង​ព្រោះ​មិន​មាន​រោគ​ ​១​ ​ស្រវឹង​ព្រោះ​ជីវិត​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុថុជ្ជន​ ​ដែល​មិនបាន​រៀនសូត្រ​ ​ស្រវឹង​ ​ដោយ​សេចក្ដី​ស្រវឹង​ព្រោះ​វ័យ​ ​តែង​ប្រព្រឹត្ត​ទុច្ចរិត​ ​ដោយ​កាយ​ ​ប្រព្រឹត្ត​ទុច្ចរិត​ដោយ​វាចា​ ​ប្រព្រឹត្ត​ទុច្ចរិត​ដោយចិត្ត​។​ ​បុថុជ្ជន​នោះ​ ​ប្រព្រឹត្ត​ទុច្ចរិត​ដោយ​កាយ​ ​ប្រព្រឹត្ត​ទុច្ចរិត​ដោយ​វាចា​ ​ប្រព្រឹត្ត​ទុច្ចរិត​ដោយចិត្ត​ហើយ​ ​លុះ​បែកធ្លាយ​រាងកាយ​ ​ស្លាប់​ទៅ​ ​តែង​ទៅ​កើតជា​ប្រេត​ ​តិរច្ឆាន​ ​អសុរកាយ​ ​នរក​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុ​ថុ​ជ្ជ​ ​ដែល​មិនបាន​រៀនសូត្រ​ ​ស្រវឹង​ដោយ​សេចក្ដី​ស្រវឹង​ ​ព្រោះ​មិន​មាន​រោគ​។​ ​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុថុជ្ជន​ដែល​មិនបាន​រៀនសូត្រ​ ​ស្រវឹង​ដោយ​សេចក្ដី​ស្រវឹង​ ​ព្រោះ​ជីវិត​ ​តែង​ប្រព្រឹត្ត​ទុច្ចរិត​ដោយ​កាយ​ ​ប្រព្រឹត្ត​ទុច្ចរិត​ដោយ​វាចា​ ​ប្រព្រឹត្ត​ទុច្ចរិត​ដោយចិត្ត​។​ ​បុថុជ្ជន​នោះ​ ​ប្រព្រឹត្ត​ទុច្ចរិត​ដោយ​កាយ​ ​ប្រព្រឹត្ត​ទុច្ចរិត​ដោយ​វាចា​ ​ប្រព្រឹត្ត​ទុច្ចរិត​ដោយចិត្ត​ហើយ​ ​លុះ​បែកធ្លាយ​រាងកាយ​ ​ស្លាប់​ទៅ​ ​តែង​ទៅ​កើតជា​ប្រេត​ ​តិរច្ឆាន​ ​អសុរកាយ​ ​នរក​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ស្រវឹង​ដោយ​សេចក្ដី​ស្រវឹង​ ​ព្រោះ​វ័យ​ក្ដី​ ​តែង​លាសិក្ខា​ ​ត្រឡប់​មកកាន់​ភេទ​ដ៏​ថោកទាប​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ស្រវឹង​ ​ដោយ​សេចក្ដី​ស្រវឹង​ ​ព្រោះ​មិន​មាន​រោគ​ក្ដី​ ​តែង​លាសិក្ខា​ ​វិលត្រឡប់​មកកាន់​ភេទ​ដ៏​ថោកទាប​ ​
ថយ | ទំព័រទី ១១១ | បន្ទាប់
ID: 636853125036077853
ទៅកាន់ទំព័រ៖