ព្រះត្រៃបិដក ភាគ ៤១
ម្នាលភិក្ខុទាំងឡាយ ភិក្ខុស្រវឹង ដោយសេចក្ដីស្រវឹងព្រោះជីវិតក្ដី តែងលាសិក្ខា ហើយត្រឡប់មកកាន់ភេទដ៏ថោកទាប។
ពួកបុថុជ្ជន មានព្យាធិជាធម្មតា មានជរាជាធម្មតា មានមរណៈ ជាធម្មតា ធម្មតា (ខ្លួន) យ៉ាងណា ក៏ត្រូវតែមានយ៉ាងនោះ តែខ្ពើម (បុគ្គលដទៃ)។ ប្រសិនបើតថាគត ខ្ពើមរអើម នូវហេតុនោះ ក្នុងសត្វទាំងឡាយ ដែលមានធម្មតា យ៉ាងនេះ សេចក្ដីខ្ពើមរអើមនោះ មិនសមគួរ ដល់តថាគត ដែលនៅយ៉ាងនោះទេ។ កាលតថាគត កំពុងនៅ យ៉ាងនេះ បានដឹងនូវធម៌ ដែលមិនមានឧបធិ ក៏បានគ្របសង្កត់សេចក្ដីស្រវឹងព្រោះមិនមានរោគ ព្រោះវ័យ ព្រោះជីវិតទាំងពួងបាន ព្រោះឃើញនូវនេក្ខម្ម ដោយសេចក្ដីក្សេម។
ID: 636853125281921915
ទៅកាន់ទំព័រ៖