ព្រះត្រៃបិដក ភាគ ៤១

កាល​តថាគត​នោះ​ ​ឃើញច្បាស់​នូវ​ព្រះនិព្វាន​ ​ក៏​កើត​ឧស្សាហ៍​ ​តថាគត​ ​មិន​គួរ​ដើម្បី​សេព​ ​នូវ​កាម​ទាំងឡាយ​ ​ក្នុង​កាល​ឥឡូវនេះ​ទេ​ ​នឹង​មិន​ត្រឡប់​មករ​ក​(​កាម​)​ ​វិញ​ទេ​ ​មាន​ព្រហ្មចារ្យ​ប្រព្រឹត្តទៅ​ខាងមុខ​។​ ​

 [​៤១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អាធិបតេយ្យ​ ​(​ភាពជា​ធំ​)​ ​នេះ​ ​មាន៣យ៉ាង​។​ ​អាធិបតេយ្យ​ ​៣យ៉ាង​ ​តើ​អ្វីខ្លះ​។​ ​គឺ​អត្តាធិបតេយ្យ​ ​១​ ​លោកាធិបតេយ្យ​ ​១​ ​ធម្មាធិបតេយ្យ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អត្តាធិបតេយ្យ​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​នៅក្នុង​ព្រៃ​ក្ដី​ ​នៅ​ជិត​គល់ឈើ​ក្ដី​ ​នៅក្នុង​ផ្ទះ​ស្ងាត់​ក្ដី​ ​រមែង​ពិចារណា​ឃើញច្បាស់​ ​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​មិនមែន​ចេញ​ចាក​ផ្ទះ​ ​មក​បួស​ ​ព្រោះហេតុតែ​ចីវរ​ទេ​ ​មិនមែន​ព្រោះហេតុតែ​បិណ្ឌបាត​ទេ​ ​មិនមែន​ព្រោះហេតុតែ​សេនាសនៈ​ទេ​ ​មិនមែន​ចេញ​ចាក​ផ្ទះ​មក​បួស​ ​ព្រោះហេតុតែ​ភព​តូច​ ​ភព​ធំ​(​១​)​ ​ទេ​ ​ក៏​អាត្មាអញ​ ​ជា​បុគ្គល​ដែល​ជាតិ​ ​ជរា​ ​មរណៈ​ ​សោក​ ​ខ្សឹកខ្សួល​ ​ទុក្ខ​ ​ទោមនស្ស​ ​ចង្អៀតចង្អល់​ ​គ្រប​សង្កត់​ ​
​(​១​)​ ​សំដៅយក​របស់​ដែល​ថ្លៃថ្លា​យ៉ាង​ល្មម​ ​និង​ថ្លៃថ្លា​យ៉ាង​វិសេស​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ១១៣ | បន្ទាប់
ID: 636853125881226193
ទៅកាន់ទំព័រ៖