ព្រះត្រៃបិដក ភាគ ៤១

ត្រូវ​ទុក្ខ​គ្រប​សង្កត់​ ​មានទុក្ខ​ប្រព្រឹត្តទៅ​ខាងមុខ​ ​ធ្វើ​ម្ដេច​ហ្ន៎​ ​គប្បី​ធ្វើ​ទីបំផុត​គំនរ​ទុក្ខ​ទាំងអស់​នេះ​ ​ឲ្យ​ប្រាកដ​បាន​។​ ​អាត្មាអញ​សោត​ ​បាន​លះបង់​កាម​បែប​ណា​ហើយ​ ​ចេញ​ចាក​ផ្ទះ​មក​បួស​ ​គប្បី​ស្វែងរក​នូវ​កាម​បែប​នោះ​ក្ដី​ ​នូវ​អំពើអាក្រក់​ ​ខ្លាំង​ជាង​កាម​ទាំងនោះ​ក្ដី​ ​ការនោះ​ ​មិន​សមគួរ​ដល់​អាត្មាអញ​ទេ​។​ ​ភិក្ខុ​នោះ​ ​តែង​ពិចារណា​ ​ដូច្នេះ​ថា​ ​អាត្មាអញ​ ​នឹង​ប្រារព្ធ​ព្យាយាម​ ​មិន​ឲ្យ​ធូរ​ថយ​ ​នឹង​ប្រុស​ស្មារតី​ ​មិន​ឲ្យ​វង្វេង​ភ្លាត់​ ​ឲ្យ​កាយ​(​១​)​ ​ស្ងប់​រម្ងាប់​ ​មិន​ឲ្យ​រសាប់រសល់​ ​ឲ្យ​ចិត្ត​ដំ​កល់​មាំ​ ​មាន​អារម្មណ៍​តែមួយ​។​ ​ភិក្ខុ​នេះ​ ​ធ្វើខ្លួន​ឯង​ ​ឲ្យ​ជា​អាធិបតេយ្យ​ហើយ​ ​រមែង​លះបង់​អកុសល​ ​ចំរើន​កុសល​ ​លះបង់​អំពើ​ ​ដែល​ប្រកបដោយ​ទោស​ ​ចំរើន​តែ​អំពើ​ ​ដែល​មិន​មានទោស​ ​រក្សាខ្លួន​ឲ្យ​ស្អាត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​អត្តាធិបតេយ្យ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លោកាធិបតេយ្យ​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​នៅក្នុង​ព្រៃ​ក្ដី​ ​នៅ​ជិត​គល់ឈើ​ក្ដី​ ​នៅក្នុង​ផ្ទះ​ស្ងាត់​ក្ដី​ ​រមែង​ពិចារណា​ ​ដូច្នេះ​ថា​ ​អាត្មាអញ​ ​មិនមែន​ចេញ​ចាក​ផ្ទះ​មក​បួស​ ​ព្រោះហេតុតែ​ចីវរ​ទេ​ ​មិនមែន​ព្រោះហេតុតែ​បិណ្ឌបាត​ទេ​ ​
​(​១​)​ ​សំដៅយក​ទាំង​នាមកាយ​ ​ទាំង​ករជកាយ​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ១១៤ | បន្ទាប់
ID: 636853126203414621
ទៅកាន់ទំព័រ៖