ព្រះត្រៃបិដក ភាគ ៤១

​ម្យ៉ាងទៀត​ ​គង់មាន​ពួក​ទេវតា​ ​ដែល​មាន​ឫទ្ធិ​ ​មាន​ទិព្វចក្ខុ​ ​ដឹងចិត្ត​បុគ្គល​ដទៃ​​ពួក​ទេវតា​ទាំងនោះ​ ​តែងឃើញ​អំពី​ចម្ងាយ​ ​ទោះ​នៅ​ជិត​ ​ក៏​មិន​ប្រាកដ​ ​រមែង​ដឹងចិត្ត​ដោយចិត្ត​ ​ពួក​ទេវតា​ទាំងនោះ​ ​គង់​ដឹង​អាត្មាអញ​ ​យ៉ាងនេះ​ថា​ ​ម្នាល​អ្នក​ដ៏​ចំរើន​ ​សូមអ្នក​មើល​កុលបុត្រ​នេះ​ ​ចេញ​ចាក​ផ្ទះ​ ​មក​បួស​ដោយ​សទ្ធា​ហើយ​ ​នៅតែ​ច្របូកច្របល់​ ​ដោយ​ធម៌​ ​ជាអកុសល​ដ៏​លាមក​។​ ​ភិក្ខុ​នោះ​ ​ពិចារណា​ ​ដូច្នេះ​ថា​ ​អាត្មាអញ​ ​នឹង​ប្រារព្ធ​ព្យាយាម​ ​មិន​ឲ្យ​ធូរ​ថយ​ ​នឹង​ប្រុង​សតិ​ ​មិន​ឲ្យ​វង្វេង​ភ្លេច​ ​ឲ្យ​កាយ​ស្ងប់​រម្ងាប់​ ​មិន​ឲ្យ​ធូរ​ថយ​ ​ឲ្យ​ចិត្ត​ដំ​កល់​មាំ​ ​មាន​អារម្មណ៍​តែមួយ​។​ ​លុះ​ភិក្ខុ​នោះ​ ​ប្រារព្ធ​លោក​ ​ឲ្យ​ជា​អាធិបតេយ្យ​ហើយ​ ​តែង​លះបង់​អកុសល​ ​ចំរើន​កុសល​ ​លះបង់​អំពើ​ ​ដែល​ប្រកបដោយ​ទោស​ ​ចំរើន​តែ​អំពើ​ ​ដែល​មិន​មានទោស​ ​រក្សាខ្លួន​ឲ្យ​ស្អាត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​លោកាធិបតេយ្យ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម្មាធិបតេយ្យ​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​
ថយ | ទំព័រទី ១១៦ | បន្ទាប់
ID: 636853126615078167
ទៅកាន់ទំព័រ៖