ព្រះត្រៃបិដក ភាគ ៤១

​នៅក្នុង​ព្រៃ​ក្ដី​ ​នៅ​ជិត​គល់ឈើ​ក្ដី​ ​នៅក្នុង​ផ្ទះ​ស្ងាត់​ក្ដី​ ​តែង​ពិចារណា​ ​ដូច្នេះ​ថា​ ​អាត្មាអញ​ ​មិនមែន​ចេញ​ចាក​ផ្ទះ​មក​បួស​ ​ព្រោះហេតុតែ​ចីវរ​ទេ​ ​មិនមែន​ព្រោះហេតុតែ​បិណ្ឌបាត​ទេ​ ​មិនមែន​ព្រោះហេតុតែ​សេនាសនៈ​ទេ​ ​មិនមែន​ចេញ​ចាក​ផ្ទះ​មក​បួស​ ​ព្រោះហេតុតែ​ភព​តូច​ ​ភព​ធំ​ទេ​ ​ក៏​អាត្មាអញ​ ​ជា​បុគ្គល​ ​ដែល​ជាតិ​ ​ជា​រា​ ​មរណៈ​ ​សោក​ ​ខ្សឹកខ្សួល​ ​ទុក្ខ​ ​ទោមនស្ស​ ​ចង្អៀតចង្អល់​ ​គ្រប​សង្កត់​ ​ត្រូវ​ទុក្ខ​គ្រប​សង្កត់​ ​មានទុក្ខ​ប្រព្រឹត្តទៅ​ខាងមុខ​ ​ធ្វើ​ម្ដេច​ហ្ន៎​ ​គប្បី​ធ្វើ​ទីបំផុត​គំនរ​ទុក្ខ​ទាំងអស់​នេះ​ ​ឲ្យ​ប្រាកដ​បាន​។​ ​ធម៌​ដែល​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ល្អ​ហើយ​ ​ជា​ធម៌​ដែល​អរិយបុគ្គល​ ​ឃើញច្បាស់​ដោយខ្លួនឯង​ ​ឲ្យផល​មិន​រង់ចាំ​កាល​ ​គួរ​នឹង​ហៅ​បុគ្គល​ដទៃ​ ​ឲ្យ​ចូល​មក​មើល​បាន​ ​គួរ​បង្អោន​ចូល​មក​ទុក​ក្នុង​ខ្លួន​ ​ជា​ធម៌​ ​ដែល​វិញ្ញូ​ជន​ ​គប្បី​​ដឹង​ច្បាស់​ចំពោះខ្លួន​។​ ​គង់មាន​សព្រហ្មចារី​បុគ្គល​ដឹង​ ​ឬ​ឃើញ​ដែរ​។​ ​អាត្មាអញ​បួស​ក្នុង​ធម៌​វិន័យ​ ​ដែល​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​ល្អ​ហើយ​យ៉ាងនេះ​ត្រឡាំង​ ​ទៅជា​អ្នក​ខ្ជិល​ ​ប្រហែល​ធ្វេស​ ​ហេតុ​នោះ​ ​មិន​សមគួរ​ទេ​។​
ថយ | ទំព័រទី ១១៧ | បន្ទាប់
ID: 636853126805529060
ទៅកាន់ទំព័រ៖