ព្រះត្រៃបិដក ភាគ ៤១

​ភិក្ខុ​នោះ​ ​តែង​ពិចារណា​ដូច្នេះ​ថា​ ​អាត្មាអញ​ ​នឹង​ប្រារព្ធ​ព្យាយាម​ ​មិន​ឲ្យ​ធូរ​ថយ​ ​នឹង​ប្រុងស្មារតី​ ​មិន​ឲ្យ​វង្វេង​ភ្លេច​ ​ឲ្យ​កាយ​ស្ងប់​រម្ងាប់​ ​មិន​ឲ្យ​រសាប់រសល់​ ​ឲ្យ​ចិត្ត​ដំ​កល់​មាំ​ ​មាន​អារម្មណ៍​តែមួយ​។​ ​ភិក្ខុ​នោះ​ ​ប្រារព្ធ​ធម៌​ហ្នឹងឯង​ ​ឲ្យ​ជា​អា​ធិ​តេយ្យ​ ​ហើយ​លះបង់​អកុសល​ ​ចំរើន​តែ​កុសល​ ​លះបង់​អំពើ​ប្រកបដោយ​ទោស​ ​ចំរើន​អំពើ​ ​ដែល​មិន​មានទោស​ ​រក្សាខ្លួន​ឲ្យ​ស្អាត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​ធម្មាធិបតេយ្យ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អាធិបតេយ្យ​ ​មាន៣យ៉ាងនេះ​ឯង​។​ ​
​ធម្មតា​ ​បុគ្គល​អ្នកធ្វើ​អំពើអាក្រក់​ ​ក្នុង​លោក​ ​មិនដែល​កំបាំង​ទេ​ ​ម្នាល​បុរស​ ​ខ្លួន​អ្នកឯង​ ​រមែង​ដឹង​ថា​ ​ពិត​ ​ឬមិន​ពិត​ ​(​ខ្លួនឯង​)​ ​ម្នាល​អ្នក​ដ៏​ចំរើន​ ​អ្នកឯង​ជា​សាក្សី​ចំពោះខ្លួន​យ៉ាង​ល្អ​ ​អ្នកឯង​ផ្ទញ់ផ្ទាល់​ខ្លួនឯង​ ​បើ​អ្នកឯង​បិទបាំង​អំពើអាក្រក់​ ​ដែល​មាន​ក្នុង​ខ្លួន​នោះ​ឯង​ហើយ​
ថយ | ទំព័រទី ១១៨ | បន្ទាប់
ID: 636853127043492671
ទៅកាន់ទំព័រ៖