ព្រះត្រៃបិដក ភាគ ៤១
ទេវតាទាំងឡាយ និងព្រះតថាគតទាំងឡាយ រមែងឃើញបុគ្គលពាល ដែលប្រព្រឹត្តខុសក្នុងលោក ហេតុនោះ បុគ្គល ត្រូវមានខ្លួនជាធំ ប្រុងស្មារតី ប្រព្រឹត្តផង មានលោកជាធំ ទាំងមានប្រាជ្ញាចាស់ មានឈានផង មានធម៌ជាធំ ទាំងប្រព្រឹត្តតាមធម៌ផង ជាអ្នកប្រាជ្ញ មានព្យាយាមទៀងទាត់ រមែងមិនថោកថយ បុគ្គលណា មានព្យាយាម ញំាញី គ្របសង្កត់មារ ជាអ្នកបំផ្លាញ រមែងសម្រេច នូវព្រះនិព្វាន ជាទីអស់ទៅនៃជាតិ បុគ្គលបែបនោះ ជាអ្នកជ្រាបច្បាស់នូវលោក មានប្រាជ្ញាល្អ ជាអ្នកប្រាជ្ញ មិនមានចំណង់ ក្នុងធម៌ទាំងអស់។
ចប់ ទេវទូតវគ្គ ទី៤។
ឧទ្ទាននៃទេវទូតវគ្គនោះគឺ
មាតាដូចជាព្រហ្ម ១សូត្រ រឿងព្រះអានន្ទ ១សូត្រ រឿងព្រះសារីបុត្រ ១សូត្រ ហេតុនៃកម្ម ១សូត្រ ហត្ថក ១សូត្រ ទេវទូត ១សូត្រ ទេវរាជ ២សូត្រ ពោធិសត្វធ្លាប់សុខ ១សូត្រ អាធិបតេយ្យ ១សូត្រ។
ID: 636853127316648295
ទៅកាន់ទំព័រ៖